មុខ​ស​ញ្ញាលួចម៉ូតូម្នាក់​ ត្រូវ​កម្លាំងជំនាញស្រុក​ព្រៃនប់​ស្រាវជ្រាវ​ និង​ឃាត់ខ្លួន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅរសៀលថ្ងៃ​សុក្រ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០២២នេះថា​៖​ ​កម្លាំងនគរបាល​ជំនាញស្រុក​ព្រៃនប់​ បានធ្វេីការស្រាវជ្រាវ​ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ ក្រោយ​ធ្វើ​សកម្មភាព​លួច​បានសម្រេច​រួចគេចខ្លួនជិត​មួយ​សប្ដាហ៍​។

យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ បានឱ្យដឹងថា​ កម្លាំងជំនាញ​អធិការនគរ​ដ្ឋា​ន​នគរបាលស្រុកព្រៃ​នប់​ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២​២ថ្មីៗនេះ​ បានទទួលព័ត៌មានពីការិ​យាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរ​បាលខេត្តកោះកុង សុំកិច្ច​ស​ហ​ការ ជួយស្វែងរកមុខ​ស​ញ្ញាលួចម៉ូតូពីស្រុកបទុមសា​គរខេត្តកោះកុង មកសំងំលាក់​ខ្លួនក្នុងមូលដ្ឋានស្រុកព្រៃនប់។ បន្ទាប់ពីទទួលបានព័ត៍នេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការសហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងតាព្រហ្មនិងប៉ុស្ដិ៍នគរបា​ល រដ្ឋបាលអូរ​ឧកញ៉ាហេង ធ្វើការស្រាវ​ជ្រាវរហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០​២២ វេលាម៉ោង២០និង៣០នាទី ​យើងបានធ្វើការឃាត់ខ្លួនជន​សង្ស័​យ០១នាក់ឈ្មោះ ឈា​ង ពី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិត​ប្រាកដ មានទីលំ​នៅភូមិអូរតាប៉ាង ឃុំអូរឧក​ញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ និងដកហូតវត្ថុតាងរួមមាន ម៉ូតូ១គ្រឿងម៉ាក Honda DreamC125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ កោះកុង1B-4954 ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​ បានប្រគល់ជន​សង្ស័យ និងវត្តុតាងឱ្យទៅនគរបាលស្រុកបរទុមសាគរនៃស្នង​ការដ្ឋាននគរបាលខេត្តកោះ​កុងដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print