អតីតប្រធានក្រុម Man City លោក Vincent Kompany កំពុងពិភាក្សាអំពីការងារជាគ្រូបង្វឹកក្លិប Burnley

ចែករំលែក៖

អតីតប្រធានក្រុម Manchester City លោក Vincent Kompany កំពុងពិភាក្សាជាមួយក្រុម Burnley អំពីការងាររបស់អ្នកចាត់ការទូទៅដែលទំនេររបស់ក្លិប បន្ទាប់ពីចាកចេញពីតួនាទីរបស់គាត់ជាគ្រូបង្វឹកក្លិបAnderlecht ។Kompany វ័យ៣៦ឆ្នាំបានចាកចេញដោយការយល់ព្រមទៅវិញទៅមកបន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងលីក និងចំណាត់ថ្នាក់លេខ២នៅវគ្គផ្តាច់ព្រ័ត្រ Belgian Cup។ គាត់បានធ្វើជាអ្នកគ្រប់គ្រងតាំងពីខែសីហា ឆ្នាំ២០២០។លោក Kompany គឺជាបេក្ខភាពសំខាន់សម្រាប់តួនាទីដែលរបស់ក្លិបBurnley បើទោះបីជាក្លិបត្រូវបានកាត់ចេញទៅលេងនៅក្របខ័ណ្ឌChampionship នៅរដូវកាលក្រោយក៏ដោយ និងបញ្ហាហិរញ្ញវត្ថុរបស់ពួកគេ។ក្លិប Burnley បានទទួលប្រាក់កម្ចី៦៥លានផោនជាមួយក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិក MSD Holdings ដែលជាប្រភពហិរញ្ញវត្ថុដ៏សំខាន់ដែលឥឡូវនេះត្រូវសងត្រឡប់មកវិញ។ ក្លិបបានបណ្តេញលោក Sean Dyche បន្ទាប់ពីដឹកនាំរយៈពេល១០ឆ្នាំក្នុងខែមេសា ដោយជំនួសគាត់ដោយលោក Mike Jackson ជាគ្រូបង្វឹកបណ្តោះអាសន្ន ប៉ុន្តែគាត់មិនអាចជួយឲ្យក្រុមឲ្យមានកៅអីបន្តនៅលីកកំពូលអង់គ្លេសបានទេ។ភរិយារបស់ Kompany គឺ Carla មកពី Manchester គឺមានន័យថា អាចជាការវិលត្រឡប់ទៅកាន់ North West ដោយមានការអំពាវនាវពីភរិយាលោកផ្ទាល់ខ្លួន។

អតីតខ្សែការពារសញ្ជាតិបែលហ្សិករូបនេះបានចំណាយពេល១១ឆ្នាំនៅក្លិប Man City ជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ធំៗចំនួន១០រួមទាំងពានរង្វាន់ Premier League ចំនួន៤ផងដែរ។ គាត់បានត្រលប់ទៅដឹកនាំក្លិប Anderlecht វិញក្នុងនាមជាអ្នកចាត់ការទូទៅនៅក្នុងឆ្នាំ២០១៩ ប៉ុន្តែបានបោះបង់តួនាទីជាអ្នកគ្រប់គ្រងរបស់គាត់ដើម្បីផ្តោតទៅលើការលេង មុនពេលចូលកាន់តំណែងពេញលេញក្នុងឆ្នាំ២០២០ ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print