បុរសម្នាក់​ស្លាប់​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាងរថយន្ត​កុងតឺន័រ និង​ម៉ូតូ​បុក​គ្នា​

ចែករំលែក៖

​ភ្នំពេញ​៖​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាងរថយន្ត​កុងតឺន័រ និង​ម៉ូតូ​បុក​គ្នា​ បណ្ដាលឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនិងកន្លែង​ បន្ទាប់ពីជនរងគ្រោះ​ជិះ​ម៉ូតូ​​មិន​គោរព​ភ្លើងស្តុប​។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាងលេីនេះ​ បានកេីតឡេីង​នៅវេលា​ម៉ោង​១០​ និង៣០​នាទី​យប់​ថ្ងៃ​សុក្រទី​២៧ ខែឧសភា ឆ្នាំ​២០២២ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង កែង​និង​ផ្លូវ​៣០​ម៉ែត្រ​ចំណុច​ស្តុ​ប​សេះ​មាស ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​យោង​​តាមប្រភពព័ត៍មានពី​ប្រជាព​លរដ្ឋ​ បានឱ្យដឹងថា​ មុនពេល​កើត​ហេតុ​ ពួកគាត់​ឃើញ​រថយន្ត​កុងតឺន័រ​ក្បាល​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ៣B ៥២៤៧ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ខណៈ​មក​ចំណុចកើតហេតុ​ខាងលើ​ស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ធុន​ធំ ពណ៌​ត្រីអ៊ី លាយ​ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល ១AM ៧៥២៨ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ដូចគ្នា​មិន​គោរព​ភ្លើងស្តុប​ត្រូវ​រថយន្តបុកចំ​ពីមុខ​កិន​ចំក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ។ ចំណែក​រថយន្ត​មិនបាន​បើក​បន្ថែម​ល្បឿន​អូស​ម៉ូតូ​ជាប់​នៅខាងមុខ​រថយន្ត​ជាច្រើន​ម៉ែត្រ​ ភ្លាមនោះ​​សមត្ថកិច្ច​ ក៏បានចុះទៅឃាត់​​អ្នកបើកបររថយន្តម្នាក់​យកទៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣ ដេីម្បីប្រគល់ឱ្យសមត្ថកិច្ចជំនាញ​។​

​ក្រោយ​កើតហេតុ​កម្លាំងនគរបាល​ជំនាញ​​ចរាចរណ៍​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចុះ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ព្រមទាំង​នាំខ្លួន​​អ្នកបើកបររថយន្ត​ទៅ​ការិយាល័យ​ចរាចរណ៍​ ដេីម្បីចាត់ការតាមច្បាប់​​៕​

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print