តោះ​! មកឈ្វេងយល់ពីអត្ថន័យនៃផ្លាកសញ្ញា ដែលអ្នកប្រើប្រាស់ផ្លូវច្រេីនជួបប្រទះនៅត្រង់ផ្លូវប្រសព្វ

ចែករំលែក៖

ចំណេះដឹង​ទូទៅ​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងថា​ ឈ្វេងយល់ពីអត្ថន័យនៃផ្លាកសញ្ញា ដែលអ្នកប្រើប្រាស់ផ្លូវច្រេីនជួបប្រទះនៅត្រង់ផ្លូវប្រសព្វ​។

១. ផ្លាកសញ្ញា “ឈប់” (នៅត្រង់ផ្លូវប្រសព្វ) STOP (at Intersection)៖ សញ្ញានេះសម្រាប់សម្គាល់ផ្លូវបាត់សិទ្ធិ។ អ្នកបើកបរត្រូវឈប់ ទោះបីមាន ឬគ្មានយានជំនិះផ្សេងទៀតឆ្លងកាត់នៅខាងមុខក៏ដោយ។ អ្នកបើកបរអាចបន្តដំណើរទៅមុខបានលុះត្រាតែផ្លូវដែលត្រូវឆ្លងកាត់នោះទំនេរ។

២.ផ្លាកសញ្ញាបង្ហាញកន្លែងថ្មើរជើងឆ្លងកាត់(PEDESTRIAN CROSSING AREA)៖ សញ្ញានេះ ប្រើសម្រាប់ផ្ដល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវ អំពីទីកន្លែងសម្រាប់ថ្មើរជើងដែលត្រូវឆ្លងកាត់។

ក្រសួងសាធារណការ និងដឹកជញ្ជូនស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍ករណីឃើញមានផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print