ឆេះរោងចក្រកាត់ដេរសំលៀកបំពាក់​ ជូរី​ ហ្គាមេន​ ផ្អេីលសមត្ថកិច្ចទាំងយប់

ចែករំលែក៖

ភ្នំពេញ៖​ អគ្គិភ័យបានឆាបឆេះរោងចក្រ​កាត់ដេរ​សំលៀកបំពាក់យីហោ ជូ​រី ហ្គា​មេន យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចនិងក្រុមពន្លត់អគ្គិភ័យកាលពីវេលាម៉ោង១០និង៤០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២២​ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ ។

​តាម​ប្រភពព័ត៌មានបានឱ្យដឹងថា​ រោងចក្រខាងលេីបំរេីការងារតែពេលថ្ងៃទេ​ ហេីយនៅមុនពេលកេីតហេតុប្រជាពលរដ្ឋដែលនៅក្បែរបានធំក្លិនស្ងៀមផ្សែកពេលនោះក៏នាំគ្នាចេញមកមេីលទេីបឃេីញអគ្គិភ័យកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅក៏នាំគ្នាយកទឹកជះពន្លត់តែដោយសារតែមិនអាចគ្រប់គ្រងបានទេីបរាយការណ៍ទៅសមត្ថកិច្ចហៅក្រុមពន្លត់អគ្គិភ័យមកអន្តរាគន៍ភ្លាមៗ។

ក្រោយពីទទួលបានព័ត៌មា​នភ្លាមក្រុមរថយន្តពន្លត់អគ្គិភ័យរបស់កងពលតូចលេខ៧០​ បា​នចុះអន្តរាគមន៍ចំនួន៣គ្រឿងទេីបអាចគ្រប់គ្រងបានដោយមិនមានរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ​ ។

សមត្ថកិច្ចបានបញ្ជាក់ថា​ មូលហេតុនៃការឆាបឆេះបណ្តាលមកពីឆ្លងចរន្តអគ្គិ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print