គួរឱ្យសង្វេក ២នាក់បងប្អូនបង្កើតនាំគ្នាចុះបេះឈូកលង់ទឹកស្លាប់ទាំងពីរនៅស្រុកបរិបូរណ៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីប្រុស២នាក់ជា បងប្អូនបង្កើតនឹងគ្នា បានស្លាប់ ទាំងពីរនាក់ បន្ទាប់ពីនាំគ្នា ចុះទៅបេះឈូក នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី ២៨ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងពោធិ៍ ឃុំឃុនរ៉ង ស្រុកបរិបូណ៌។
លោក ប៉ែន សុផារី អធិការរងនគរបាលស្រុកបរិបូណ៌ បានឱ្យដឹងថា កុមាររងគ្រោះដោយសារលង់ទឹក.១ ឈ្មោះ យ៉ុង វន្នី ភេទស្រី អាយុ ១២ឆ្នាំ ២ឈ្មោះ. យ៉ុង បញ្ញា ភេទប្រុស អាយុ ៧ឆ្នាំ កុមាររងគ្រោះទាំង ២ នាក់ មានឪពុកឈ្មោះ សុខ ធី ម្ដាយឈ្មោះ សុខ.នី មានទីលំនៅភូមិត្រពាំងពោធិ៍ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ។
លោកអធិការរង បានឱ្យដងថា យោងតាមសាក្សីនៅកន្លែងកើតហេតុ មុនពេលកើតហេតុកុមាររងគ្រោះទាំង២នាក់ខាងលើបានទៅបេះឈូកជាមួយឪពុកមានម្ដាយមីង ប៉ុន្តែពេលបេះឈូកបានដើរបែកគ្នានៅក្នុងបឹងមួយកន្លែងនៅចម្ងាយប្រមាណ១០០ម៉ែត្រពីខាងក្រោយផ្ទះរបសពួកគាត់។ខណៈដែលកំពុងបេះឈូក ឪពុក និង ម្តាយមីងបានបាត់មិនឃើញក្មួយៗ ក៏ដើរត្រឡប់មកវិញហើយមានការសង្ស័យក៏ចុះរាវក្នុងបឹង ស្រាប់តែឃើញ ក្មួយៗលង់ទឹកស្លាប់អោបគ្នាទាំង២នាក់បាត់ទៅហើយ ។ បន្ទាប់ពីរាវរកឃើញភ្លាម ក្រុមគ្រួសារបានដឹកយកក្មេងរងគ្រោះទាំង២នាក់ទៅមណ្ឌលសុខភាពស្រុកបរិបូរ ដើម្បីជួយសង្គ្រោះ ហើយត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថាពួកគេបានស្លាប់បាត់ទៅហើយ និង បានប្រគល់ឲ្យសមត្ថកិច្ច ធ្វើកោសល្យវិច័្ចយ ព្រមទាំងប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយក្តីសោកសង្រេងយ៉ាងក្រៃលែង ពីឪពុកម្ដាយ និងក្រុមគ្រួសា ៕

...

ដោយ៖ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print