ខេត្តស្វាយរៀង៖នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី លី ធុជ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សនៅតាមសង្កាត់ទាំង៥ ក្រុងបាវិត ដេីម្បីក្តាប់នូវស្ថានការណ៍ទូទៅនៃដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ក្នុងគោលដៅបំពេញបន្ថែមនូវចំណុចខ្វះខាត និងដោះស្រាយបញ្ហាប្រឈមអោយទាន់ពេលវេលា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក ជ័យ សុន អ្នកតំណាងរាស្រ្ត លោក ពេជ្រ សាវណ្ណ សមាជិកអចិន្ដ្រៃយ៍បក្សខេត្ត លោក លឹម សៀងហេង ប្រធានគណបក្សក្រុង និងប្រធានក្រុមការងារសង្កាត់ទាំង ៥ ។
ក្នុងកិច្ចប្រជុំ លោកទេសរដ្ឋមន្ត្រីក៏សូមអោយសមាជិកគណបក្សទាំងអស់ ត្រូវបន្តផ្សព្វផ្សាយអោយកាន់តែសកម្មអំពីគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ឃុំសង្កាត់របស់គណបក្សសម្រាប់អាណត្តិទី៥ ជាពិសេសត្រូវបន្តចុះអោយគ្រប់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត៕ដោយ៖ចន្ទ លីហ្សា