ពលរដ្ឋស៊ីរីជាង៨០ភាគរយរស់នៅក្រោមបន្ទាត់ក្រីក្រ

ចែករំលែក៖

តាមលទ្ធផលស្រាវជ្រាវរួមរបស់អង្គការ សហប្រជាជាតិ និងសាកលវិទ្យាល័យSaint Andrews បានប្រកាសឲ្យដឹងថា ពលរដ្ឋ ស៊ីរីរហូតដល់ទៅ៨៣,៤ភាគរយរស់នៅ ក្រោមបន្ទានក្រីក្រ គឺជាការកើនឡើងខ្ពស់បំផុតបើប្រៀបធៀបនឹងកាលពីមុនដែលមានតែ២៨ភាគរយប៉ុណ្ណោះ។ ការកើនឡើង នៃពលរដ្ឋក្រីក្រដោយសារតែសង្គ្រាមអូសបន្លាយរយៈពេលជាង៥ឆ្នាំកន្លងមកនៅ ក្នុងប្រទេសនេះមិនទាន់រកឃើញពន្លឺនៃ សន្តិភាពនៅឡើយ។

តាមតួលេខខាងលើពលរដ្ឋក្រីក្រកើនឡើងដោយសារតែសង្គ្រាមស៊ីវិលសម្លាប់មនុស្សជាង២៧០.០០០នាក់។ រហូត មកដល់ចុងឆ្នាំ២០១៥ មានពលរដ្ឋស៊ីរី ១៣,៥លាន នាក់ក្នុងនោះមានកុមារ៦ លាននាក់ត្រូវការជំនួយជាបន្ទាន់។

ភាពក្រីក្រនិងការអត់ឃ្លានរបស់ពលរដ្ឋស៊ីរី ពិសេសគឺពលរដ្ឋរស់នៅក្នុងតំបន់ក្តៅនៃសង្គ្រាមគឺទីក្រុងMadaya បង្ខំចិត្តស៊ីអ្វីគ្រប់យ៉ាងដើម្បីរក្សាជីវិតរស់នៅធ្វើឲ្យ ពិភពលោកតក់ស្លុតយ៉ាងខ្លាំង។ ប៉ុន្តែទាំងនោះគ្រាន់តែជាផ្នែកមួយនៃជីវិតពិតរបស់ពលរដ្ឋស៊ីរីដែលរស់នៅក្នុងប្រទេសដែលមានសង្គ្រាមប៉ុណ្ណោះ។

ភាពអត់ឃ្លានគឺជាមច្ចុរាជកំពុងតែផ្តាច់ជីវិតពលរដ្ឋស៊ីរីរាប់លាននាក់។ សារព័ត៌មានស៊ីអិនអិនបានដកស្រង់សម្តីលោក Philip Luther តំណាងអង្គការលើកលែងទោសអន្តរជាតិបានឲ្យដឹងថា ការអត់ អាហារបរិភោគជាគ្រោះមហន្តរាយសម្លាប់ពលរដ្ឋស៊ីរីរាប់លាននាក់។ លោកបន្តទៀត ថា នៅទូទាំងប្រទេសស៊ីរីពលរដ្ឋបានស្លាប់ជាបន្តបន្ទាប់ដោយសារអត់អាហារ។ ក្រុមប្រឆាំងនឹងរដ្ឋាភិបាលស៊ីរីបានប្រើប្រាស់ភាពអត់ឃ្លានរបស់ពលរដ្ឋធ្វើជាអាវុធក្នុងការធ្វើសង្គ្រាមបង្ខំឲ្យភាគីនីមួយៗត្រូវចុះចាញ់។ ប៉ុន្តែសកម្មភាពបែបនេះនឹងធ្វើឲ្យពលរដ្ឋស្លូតត្រង់រាប់លាននាក់បាត់បង់ជីវិត។

ការទុកឲ្យពលរដ្ឋអត់អាហារស្លាប់គឺជាយុទ្ធសាស្រ្តក្នុងការធ្វើសង្គ្រាមដែលធ្លាប់បានប្រើប្រាស់តាំងពីមុនមកមិនមែនទើបតែកើតឡើងនាពេលនេះនៅក្នុងប្រទេសស៊ីរីនោះឡើយ។ប្រទេសស៊ីរីបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីខែមីនា ឆ្នាំ ២០១១ មកទល់ពេលនេះ។ទីក្រុងធំៗ របស់ស៊ីរីរងការវាយប្រហារប្រែក្លាយទៅជាគំនរបាក់បែក និងជាវាលរហោឋាន។ ពលរដ្ឋស៊ីរីរាប់សែននាក់ស្លាប់និងជាង៤លាននាក់ត្រូវភៀសសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព។

តាមការប៉ាន់ប្រមាណនៅមុនសង្គ្រាមស៊ីវិលកើតឡើងនៅឆ្នាំ២០១១ ពលរដ្ឋស៊ីរីប្រមាណ៨លាននាក់រស់នៅអាស្រ័យទៅលើរបរកសិកម្មដើម្បីចិញ្ចឹមជីវិត។ តាម អង្គការផ្តល់ជំនួយកុមារគិតដល់ឆ្នាំ២០១៣ សង្គ្រាមបានបំផ្លាញវិស័យកសិកម្មគិតជាទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះសង្គ្រាមបានធ្វើ ឲ្យតម្លៃស្បៀងអាហារកើនឡើងខ្ពស់កប់ ពពក ហើយគ្មានទាំងអាហារលក់ទៀត ផង។

អ្នកស្រីJamila ដែលជាជនភៀសខ្លួនទៅកាន់ព្រំដែនស៊ីរីបាននិយាយថា រយៈពេល៤ថ្ងៃដែលគាត់ពួននៅក្នុងរូងគេចពី គ្រាប់កាំភ្លើងកូនប្រុសរបស់គាត់ញាុំបានតែនុំប័ងមួយចំណិតតូចប៉ុណ្ណោះនិងទឹកពីរកែវ។ ប៉ុន្តែអ្វីគ្រប់យ៉ាងក៏ត្រូវអស់ធ្វើឲ្យ មនុស្សគ្រប់រូបធ្លាក់ក្នុងស្ថានភាពអស់ សង្ឃឹម៕

image.php

syria-starvation

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print