លោក ជា ច័ន្ទបរិបូរណ៍៖ គណៈបក្សប្រជាជនកម្ពុជា បម្រើប្រជាជន ដើម្បីប្រជាជន និងនាំមកនូវការអភិវឌ្ឍ!

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ ថ្លែងសំណេះសំណាលជាមួយសមាជិក សមាជិកាសកម្មជន និងក្រុមការងារយុវជននៅក្នុងភូមិមួយចំនួនរយៈពេលពីរថ្ងៃកាលពីចុងសប្តាហ៍នេះ លោក ជា ច័ន្ទបរិបូរណ៍ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកក្រឡាញ់ខេត្តសៀមរាប មានប្រសាសន៍ថា៖គណបក្សប្រជាជនកម្ពុជារបស់យើង គឺជាគណបក្សចាស់ទុំបំផុត ព្រមទាំងជាគណបក្សដែលបាន កសាងសមិទ្ធផលជូនជាតិ និងប្រជាជនយ៉ាងច្រើនអនេក។

និយាយជារួមគណបក្សប្រជាជនកម្ពុជា នៅជិតស្និទ្ឋគ្រប់ពេលវេលាគ្រប់ទីកន្លែង ដើម្បីបម្រើសេចក្តីត្រូវការ និងដោះស្រាយបញ្ហាការលំបាកនានាជូនប្រជាពលរដ្ឋ ដើម្បីបម្រើ ប្រជាជនយើងទាំងអស់គ្នា ហេតុនេះ ដើម្បីឱ្យគណបក្សអាចបន្តបេសកកម្មការពារ និងអភិវឌ្ឍន៏ជាតិ ព្រមទាំងបម្រើប្រជាពលរដ្ឋ បានជាបន្តទៅទៀត យើងត្រូវនាំគ្នាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាបន្តទៅទៀតដើម្បីរក្សាបាននូវ សន្តិភាពសង្គម ស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ចជាតិ។

លោក បន្តថា៖គណបក្សប្រជាជនកម្ពុជា បានធ្វើការស្តារសេដ្ឋកិច្ច និងសង្គមជាតិឡើងវិញ ពីស្ថានភាពខ្ទេចខ្ទីសល់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយកម្ពុជាបាន ស្ថិតក្នុងចំណោមប្រទេសដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងសម្រេចបានវឌ្ឍនភាពល្អ ប្រសើរក្នុងការកាត់បន្ថយភាពក្រីក្រ ជាមួយគ្នាក្នុងដំណាក់កាលកូវីដ-១៩ជាសកល គណបក្សយើងក៏មានជោគជ័យផងដែរក្នុងការប្រយុទ្ធនឹងជំងឺនេះ ដោយបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគ្របដណ្តប់បានទូទាំងប្រទេស ថែមទាំងការពារបានយ៉ាងគត់មត់ នូវឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដី ព្រមទាំងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាជនគ្រប់ទីកន្លែង គ្រប់ពេលវេលាផងដែរ។

លោក ជា ច័ន្ទបរិបូរណ៍បញ្ជាក់ថា៖គណបក្សប្រជាជនកម្ពុជា មានយន្តការ និងគោលនយោបាយច្បាស់លាស់ ដើម្បីការពារ កសាងជាតិ និងបម្រើប្រជាជនគ្មានទីបញ្ចប់ឡើយ ។ហេតុនេះ ការដណ្តើមយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាខាងមុខនេះ ជាការចាំបាច់ណាស់។ បើគណបក្សប្រជាជនកម្ពុជា យើងបានត្រូវផ្តល់ទំនុកចិត្តពីប្រជាពលរដ្ឋឱ្យបន្តបម្រើក្នុងនាមជារដ្ឋបាលឃុំតទៅទៀតនោះ យើងនឹងអនុវត្តនូវកិច្ចការដ៏សំខាន់ៗជាច្រើន ដើម្បីបម្រើសេវាសាធារណៈនានា និងបន្តការកសាងហេចដ្ឋារចនាសម្ព័ន្ឋអភិវឌ្ឍក្នុងមូលដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវ តម្លាភាព គណនេយ្យភាព ឈរលើជំហរសហការ រួមគ្នា លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ លើកស្ទួយសិទ្ធិសេរីភាពរបស់ពលរដ្ឋតាមគន្លងនីតិរដ្ឋ ធ្វើឱ្យ មានវឌ្ឍនភាពដល់មូលដ្ឋាន ផ្ដល់សុខដុមជូនប្រជាពលរដ្ឋ និងលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ឱ្យកាន់តែប្រកបដោយប្រសិទ្ធភាពខ្ពស់។

បើតាមរបាយការណ៍របស់ លោកស្រី ម៉ននី រង្សី ប្រធានគណៈកម្មាធិការគណបក្សស្រុកក្រឡាញ់ នៅក្នុងនេះមានគណ បក្សនយោបាយដែលបានធ្វើសកម្មភាព ដោយបានលើកផ្ទាំងស្លាកសញ្ញាគណបក្ស និងផ្ទាំងប៉ាណូ ចំនួន១០ រាប់ទាំងគណបក្សប្រជាជនកម្ពុជា។ ក្នុងចំនួននេះ មានគណៈចំនួន៥ ដែលបានចុះបញ្ជីបេក្ខជនចូលរួមប្រកួតប្រជែងក្នុង ការបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជា បានចុះបញ្ជីបេក្ខជនក្នុងឃុំទាំង១០ ដោយមានបេក្ខជនសរុប១៤០នាក់(ស្រី ២៩នាក់)និង បានត្រូវសម្រិតសម្រាំងយកសុទ្ធតែអ្នកមានមនសិកាខ្ពស់ក្នុងការ បម្រើប្រជាពលរដ្ឋក្នុងពេលកន្លងមក និងអ្នកដែលមានសមត្ថភាព និងថាមពល សម្រាប់ការបំពេញភារកិច្ចក្នុង ពេលខាងមុខ ហើយអ្នកទាំងអស់ សុទ្ធតែជាអ្នកដែលបានទទួលបានការគាំទ្រពីមជ្ឈដ្ឋានសមាជិកគណបក្ស៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print