អភិបាល​ខេត្តកំពត​ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

ចែករំលែក៖

ខេត្ត​កំពត​៖​ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃ ចន្ទ១៥រោច ខែ ពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត​ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

កិច្ចប្រជុំនាព្រឹកនេះដើម្បីពិនិត្យ និងពិភាក្សាលើ៖
១.របាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែមេសា ឆ្នាំ២០២២ ។

២.សេចក្តីរាយការណ៍របស់លោកស្នងការនគរបាលខេត្ត ពាក់ព័ន្ធលើការងារ៖
-ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
-បញ្ហាគ្រឿងញៀន
-ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព
៣.សេចក្តីរាយការណ៍របស់លោក លោកស្រីអភិបាល នៃគណៈអភិបាល ក្រុង ស្រុក៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print