ឪពុកបង្កើតកំណើតតិរច្ឆានល្មោភកាមប្រព្រឹត្តលើកូនស្រីអនីតិជនច្រើនលើកត្រូវបែកធ្លាយសំបុត្រលាក់ទុកក្នុងសៀវភៅរៀបរាប់សកម្មភាពឈឺចាប់ត្រូវសមត្ថកិច្ចចាប់ខ្លួនយកទៅផ្តន្ទាទោសតាច្បាប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ជនសង្ស័យល្មោភកាមម្នាក់ត្រូវជាឪពុកបង្កើតក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចស្រុកកែវសីមាធ្វើការឃាត់ខ្លួនបន្ទាប់ពីមានការបែកធ្លាយលិខិតដែលក្មេងរងគ្រោះសរសេរជាកំណត់ហេតុលាក់ទុកក្នុងសៀវភៅរៀបរាប់អំពីសកម្មភាពរបស់ឪពុកបៀតបៀននិងរំលោភសេពសន្ថវៈច្រើនលើកហើយត្រូវមិត្តភក្ដិរួមថ្នាក់ឆែកឃើញ ក៏យកទៅបង្ហាញគ្រូបង្រៀនប្រចាំថ្នាក់និងបន្តឱ្យប្តឹងទៅសមត្ថកិច្ចឱ្យធ្វើការស្រាវជ្រាវរហូតឈានដល់ចាប់ខ្លួនជនល្មោភកាមបាន។

ការចុះឃាត់ខ្លួនជនសង្ស័យនោះសមត្ថកិច្ចបានធ្វើឡើងបន្ទាប់ពីទទួល
បានបណ្តឹងភ្លាមៗពីក្មេងស្រីរងគ្រោះនាល្ងាចថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២២នៅចំណុចភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ប្រភពពីលោកវរសេនីយ៍ឯក ហេង អ៊ួងអធិការនគរបាលស្រុកកែវសីមាបានឱ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានពីលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាអូរអាមតាមទូរស័ព្ទដែលបានរាយការណ៍មកថា មានក្មេងស្រីត្រូវឪពុកបង្កើតបៀតបៀនផ្លូវភេទ។ ភ្លាមៗនោះលោកក៏ចាត់កម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមានិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុមចុះទៅដល់សាលារៀនអូរអាម និងបាននាំយកក្មេងស្រីរងគ្រោះមកអធិការដ្ឋាននគរបាលស្រុកកែវសីមា ដើម្បីសួរនាំ។លោកបន្តថា ក្រោយពីសួរនាំរួច កម្លាំងអធិការដ្ឋានក៏បានចុះទៅធ្វើការឃាត់ខ្លួនឪពុកក្មេងស្រីរងគ្រោះនោះភ្លាមៗដែរនាវេលាម៉ោង ១៦ៈ១០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នៅត្រង់ចំណុចភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី។

ប្រភពបន្តថា ជនសង្ស័យជាឪពុកបង្កើតដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ សិវ កុសល អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិកាឡៃ១ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី ដែលបានមកស្នាក់នៅចៀរជ័រកៅស៊ូនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ចំណែកឯក្មេងស្រីរងគ្រោះមានអាយុ ១៤ឆ្នាំ ជាសិស្សរៀននៅសាលាបឋមសិក្សាអូរអាម ស្នាក់នៅជាមួយម្ដាយឈ្មោះ អ៊ន់ ច្រឹប អាយុ៤៨ឆ្នាំដែលមានប្តីក្រោយមានកូនពីរនាក់ គឺក្មេងស្រីរងគ្រោះម្នាក់និងក្មេងប្រុសម្នាក់មានជីវភាពក្រីក្រ ស្នាក់នៅក្នុងខ្ទមចាំចម្ការ ស៊ីឈ្នួលចៀរជ័រកៅស៊ូឯកជនស្ថិតក្នុងសភាពខ្វះព្រឹកខ្វះល្ងាច។

ក្រោយពីសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភទៅលើកូនស្រីដែលជាជនរងគ្រោះប្រាកដមែន ហើយរំលោភបានសម្រេចជាច្រើនលើក ច្រើនសាទៀតផង។

ក្រោយឃាត់ខ្លួននិងសួរនាំរួចរាល់ហើយ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកែវសីមាបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីចាត់ការបន្តតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ផងដែរថា សំបុត្រដែលក្មេងស្រីរងគ្រោះសរសេររួចលាក់ទុកក្នុងសៀវភៅហើយត្រូវរកឃើញដោយមិត្តភក្តិនោះមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
«ទម្លាយរឿងក្នុងចិត្តជាយូរណាស់មកហើយដែលខ្ញុំបំភ្លេចមិនបាននៅចាំរឿងជាច្រើន មិនថារឿងអ្វីឡើយ ខ្ញុំមិនដែលបានប្រាប់អ្នកណាឱ្យដឹងទេ ខ្ញុំធ្លាប់បានឪពុកបំពានរាងកាយកាលពីខ្ញុំអាយុ១០ឆ្នាំ បានបីដង ដល់ខ្ញុំអាយុដប់មួយឆ្នាំឪពុកខ្ញុំ បំពានរាងកាយខ្ញុំទៀត ដល់ពេលខ្ញុំអាយុដប់ពីរឆ្នាំ ឪពុកម្ដាយខ្ញុំចូលចិត្តស្តីឱ្យខ្ញុំខ្លាំងៗ ខ្ញុំទៅជាមនុស្សម្នាក់ដែលទន់ខ្សោយ ឆ្កួតៗ និយាយលែងដឹងអ្វីខុសអ្វីត្រូវ ខួរក្បាលគិតតែរឿងឆ្កួតៗ ចង់តែធ្វើអត្តឃាតខ្លួនឯង ឱ្យតែពេលយប់មកដល់ ខ្ញុំមានអារម្មណ៍ភ័យខ្លាច យំស្ទើរតែឆ្កួត បើពេលមេឃធ្លាក់ភ្លៀងម្ដងៗ ខ្ញុំយំស្ទើរតែអស់កម្លាំង រងា ឯកា ខ្វះភាពកក់ក្ដៅ បងខ្ញុំទីពីរ ខ្ញុំស្រឡាញ់បងណាស់ តែបងបែរជាស្អប់ខ្ញុំទៅវិញ មិនថាអ្វីទេ ខ្ញុំតែងតែឱ្យបង តែអ្វីដែលខ្ញុំទទួលបានមកវិញ គឺការស្អប់ ជេរស្ដី ថាឱ្យខ្ញុំទៅវិញ បងខ្ញុំទី៣ទី៤ទី៥ក៏ដូចបងទីពីរដែរ ខ្ញុំដឹងថាគ្មានសមត្ថភាពធ្វើឱ្យបងស្រឡាញ់ប្អូនបានទេ តែបើថ្ងៃណាបាត់ប្អូនទៅ បងមិនបាច់ហៅទេ ព្រោះប្អូននឹងទៅរហូតគ្មានថ្ងៃវិលវិញឡើយ នៅសល់ត្រឹមរូបថត ហត់នឹងជីវិតមួយនេះណាស់ អស់កម្លាំង ឈឺចាប់ ពិបាកណាស់ ពិភពលោកនេះតូចណាស់នៅក្នុងជីវិតខ្ញុំ តើមានអ្នកណាជួយខ្ញុំបានទេ យកខ្ញុំចេញពីពិភពលោកងងឹតមួយនេះបានទៅ សូមជួយខ្ញុំផង ចឹងហើយបាបខ្ញុំខ្លាចគ្រប់អ្វីទាំងអស់។
ក្រៅពីខ្លឹមសារក្នុងសំបុត្រក៏មានប្រភពពីបងប្រុសបង្កើតម្តាយតែមួយឪពុកទីទៃនិងក្មេងស្រីរងគ្រោះនោះបានឱ្យដឹងថាម្តាយរបស់គាត់មានកូន៤នាក់ ប្តីមុនបែកបាក់គ្នា មានប្តីប្រពន្ធអស់ហើយគាត់យកប្តីក្រោយមានកូនពីរនាក់ស្ថិតក្នុងជីវភាពក្រីក្រសុីឈ្នួលចៀរជ័រកៅស៊ូ ហើយពេលនេះត្រូវប្តីជាប់ពន្ធនាគារ មានបន្ទុកកូនពីរនាក់។

នៅក្នុងខណៈនេះម្តាយក្មេងស្រីរងគ្រោះក៏បានលើកដៃសំពះអង្វរដល់សប្បរសជនសម្តេច ទ្រងឯកឧត្តម អស់លោក លោកស្រីដែលមានសប្បុរសធម៌មេត្តាជួយផ្តល់នូវការឧបត្ថមដល់រូបគាត់និងក្រុមគ្រួសារគាត់ផង់ដើម្បីរស់និងជួយបន្តការសិក្សាកូនៗគាត់ផង ដ្បិតនីចំពោះមុខនេះគាត់គ្មានទីពឹងទេ ស្ថិតក្នុងការខ្វះខាតផងនិងប្តីក៏ត្រូវជាប់គុកទៀត៕

...


ដោយ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print