អាជ្ញាធរខេត្តកណ្ដាល បើកកិច្ចប្រជុំ ស្ដីពីសភាពការណ៍ទូទៅជុំវិញដំណើរការ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ អាជ្ញាធរខេត្តកណ្ដាល នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ​ បានបើកកិច្ចប្រជុំ ស្ដីពីសភាពការណ៍ទូទៅជុំវិញដំណើរការ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលកម្មវិធីនេះប្រារព្ធធ្វើឡើង នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តកណ្ដាល។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្តកណ្ដាល​។

នាឱកាសនោះដែរ លោក ផាន់ ឫទ្ធិពល ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តកណ្ដាល បានអំពាវនាវដល់គណបក្សនយោបាយទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីការធ្វើសកម្មភាពឃោសនារបស់គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជូនដល់អ្នកគាំទ្ររបស់ខ្លួនឱ្យបានដឹង នូវទីតាំងមួយចំនួនដែលរដ្ឋបាលខេត្តបានហាមឃាត់មិនឱ្យធ្វើការឃោសនា។

លោក បន្តថា រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹង ស្ដីពីទីតាំងមួយចំនួនដែលត្រូវបានហាមឃាត់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីធានានូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈ ដូច្នេះសូមគណបក្សនយោបាយទាំងអស់ ត្រូវបន្តផ្សព្វផ្សាយជូនដល់អ្នកគាំទ្ររបស់ខ្លួន និងត្រូវអនុវត្តតាមសេចក្ដីជូនដំណឹងនេះផងដែរ។

លោក បន្ថែមថា គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត តែងតែសម្របសម្រួលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោត ការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយរលូនទទួលបានលទ្ធផលល្អប្រសើរ។ ហើយយើងក៏មិនចង់ឃើញពាក្យបណ្ដឹងណាមួយកើតឡើងនៅក្នុងខេត្តកណ្ដាលឡើយ។ ហើយក្នុងរយៈពេល០៩ ថ្ងៃគិតត្រឹមថ្ងៃទី២៩ ខែឧសភានេះ ខេត្តកណ្ដាលទទួលបានលទ្ធផលល្អ ដោយមិនមានពាក្យបណ្ដឹងឡើយ នេះកើតចេញពីការយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។

ឆ្លៀតឱកាសនោះ លោក ណុប តារា អភិបាលរងខេត្តកណ្ដាល បានសម្ដែងនូវការកោតសរសើរដល់គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ដែលបានសម្របសម្រួល និងផ្ដល់កិច្ចសហការល្អ ក្នុងការឃោសនា នារយៈពេលកន្លងមក ធ្វើឱ្យសកម្មភាពឃោសនា របស់គណបក្សនីមួយៗ ធ្វើទៅបានតាមលទ្ធភាពរៀងៗខ្លួន ស្របតាមកម្មវិធីដែលបានកំណត់ក្នុងបរិយាកាសមាន សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។

ទន្ទឹមនឹងនោះដែរ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវ ដល់គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងខេត្តកណ្តាល នឹងចូលរួមអនុវត្ថុឱ្យបានត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងការសម្របសម្រួល របស់គណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត អាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ កងកម្លាំង ដើម្បីបង្ការអំពើហិង្សា ដែលអាចកើតឡើងជាយថាហេតុ។

ដោយឡែក លោក គឹម ហុង ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តកណ្ដាល បានឱ្យដឹងផងដែរថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងខេត្តកណ្ដាល អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៧៧៥,៨០៤នាក់ បានចេញ ឯ.អ ជូនអ្ននដែលគ្មាន អ.ខ ឬខូច ឬបាត់ បានចំនួន ១៥,៦៨៤នាក់។ មានការិយាល័យបោះឆ្នោតសរុបចំនួន ១,៧៤៥ ការិយាល័យ និងមានស្ថានីយបោះឆ្នោតសរុបចំនួន ៥៦១កន្លែង៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print