រថយន្តពន្លះសត្វគោឆ្លងកាត់ផ្លូវទាំងយប់របួសមនុស្សម្នាក់និងងាប់គោមួយក្បាល

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់ទាំងកណ្តាលអធ្រាត្របង្កដោយរថយន្តម៉ាកហាយឡេនឌ័របើកបុកសត្វគោដើរឆ្លងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឱ្យងាប់ភ្លាមៗចំណែកអ្នកជិះក្នុងរថយន្តរងរបួសម្នាក់។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ខែឧសភាឆ្នាំ២០២២នីលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១១៦-១១៧ក្នុងភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង  ។

   យោងតាមសមត្ថកិច្ចនគរបាលស្រុក បានឱ្យដឹងថា អ្នកបើករថយន្តមានឈ្មោះស៊ុន វន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបើកបរ រស់នៅភូមិល្វា.សក្រោម ឃុំល្វា.ស ស្រុកល្វាឯម ខេត្តកណ្តាល និងអ្នករួមដំណើរម្នាក់ឈ្មោះស៊ុន ឡេ អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិល្វា.សក្រោម ឃុំល្វា.ស ស្រុកល្វាឯម ខេត្តកណ្ដាល រងរបួសស្រាល។

   បើតាមសមត្ថកិច្ចបានបញ្ជាក់ថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ​ ២AE-៥២៦៣បើកលើផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិចខណៈនោះស្រាប់តែមានសត្វគោដើរឆ្លងកាត់ផ្លូវក៏បុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។ ក្រោយមកអ្នករងរបួសជិះក្នុងរថយន្តត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ។  រីឯសត្វគោដែលងាប់សមត្ថកិច្ចដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីរង់ចាំម្ចាស់គោធ្វើការដោះស្រាយតាមច្បាប់៕

  

...

ដោយ៖យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print