រដ្ឋបាលរាជធានីភ្នំពេញចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់និងទទួលសួនដើមឈើនៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យជាជំនួយជប៉ុនដើម្បីលម្អទីក្រុង

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញទទួលបានសួនដើមឈើមួយកន្លែងដែល មានទីតាំងនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ពីលោកស្រី មិឈិកុ កាន់ហ្សាគិ (MICHIKO KANSAKI) ភរិយារបស់លោក កូជិ កាន់ហ្សាគិ (KOJI KANZAKI) ជនជាតិជប៉ុន។

   ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ ។

  លោកស្រី មិឈិកុ កាន់ហ្សាគិ (MICHIKO KANSAKI) និងលោក ហុក ហូរលីម នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ ជាអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រគល់និងទទួលសួនដើមឈើនេះ ដោយលោកឃួង ស្រេង ធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ ។

   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញលើកឡើងថា៖ រដ្ឋបាលរាជធានីភ្នំពេញពិតជាមានកិត្តិយសនិងក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រគល់ និងទទួលសួនដើមឈើមានទីតាំងនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

   បើតាមការឱ្យដឹងពីសាច់ញាតិរបស់លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) ថា លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) គាត់ស្រឡាញ់កម្ពុជា ហើយក៏ស្រឡាញ់ធម្មជាតិដែរ ដោយជាប្រទេសសំបូរព្រៃឈើ ហើយមិនចង់ឱ្យភ្នំពេញបាត់បង់ដើមឈើ ចង់ឱ្យក្រុងមានសួនច្បារដែលអ្នកនៅទីក្រុងអាចមកលេងបាន ទើបលោកខិតខំបង្កើតសួននេះឡើង ដែលបុគ្គលតែម្នាក់ឯងមិនអាចបន្តគ្រប់គ្រងបាន ហើយគឺស្ថិតនៅក្រោមមន្ទីរបរិស្ថានដែលត្រូវបានគ្រប់គ្រង ដូចនេះទើបត្រូវប្រគល់ជូនដល់សាលារាជធានីភ្នំពេញ។ លោកសូមឱ្យបន្តរក្សាសួននេះឱ្យបានស្អាតល្អក្នុងបរិយាកាសដ៏សែនមនោរម្យ។

  ក្នុងពិធីនេះ ក៏មានការស្មឹងស្មាធិ៍ ១នាទី ដើម្បីគោរពវិញ្ញាណក្ខន្ធ លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) ដែលជាម្ចាស់ដីនេះ និងជាស្វាមីរបស់លោកស្រី មិឈិកុ កាន់ហ្សាគិ (MICHIKO KANSAKI) ផងដែរ៕

        

...

ដោយ ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print