រកឃើញសាកសពចុងក្រោយនៃករណីគ្រោះថ្នាក់ធ្លាក់យន្តហោះនៅនេប៉ាល់

ចែករំលែក៖

សាកសពជនរងគ្រោះទី២២ត្រូវបានរកឃើញនៅជើងភ្នំហេមពាន្តក្នុងប្រទេសនេប៉ាល់ នាថ្ងៃទី ៣១ខែឧសភា ។ នាយកដ្ឋានអាកាសចរណ៍ស៊ីវិល នេប៉ាល់ (CAAN) បានបញ្ជាក់ថា ក្រុមជួយសង្គ្រោះបានរកឃើញសាកសពជនរងគ្រោះទី២២នៅថ្ងៃទី៣១ខែឧសភា។ ដូច្នេះសាកសពអ្នកដំណើរនិងអាកាសយានិកទាំង២២នាក់ត្រូវរកឃើញអស់ហើយ។

កាលពីថ្ងៃទី៣០ ខែឧសភា ក្រុមជួយសង្គ្រោះបានរកឃើញ សាកសព២១នាក់ ហើយនៅថ្ងៃទី ៣១ឧសភានេះក៏បានរកឃើញម្នាក់ចុងក្រោយក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះធុនតូច DHC-6-300 Twin Otter ។
យន្តហោះបាត់ទំនាក់ទំនងពីប្រព័ន្ធរ៉ាដា ក្រោយការហោះហើរបាន២០ នាទី កាលពីថ្ងៃទី២៩ ខែឧសភា ។ យន្តហោះធុនតូចនេះមានលេខហោះហើរ9N-AET របស់ក្រុមហ៊ុនអាកាសចរណ៍ Tara Air។ យន្តហោះដែលជួបគ្រោះថ្នាក់នេះផលិតដោយប្រទេសកាណាដា ។
ក្នុងចំណោមជនរងគ្រោះទាំង ២២នាក់ មានជនជាតិនេប៉ាល់១៣នាក់ ជនជាតិឥណ្ឌា៤នាក់ ជនជាតិអាល្លឺម៉ង់២នាក់ និងក្រុមអាកាសយានិក៣នាក់ ។ អត្តសញ្ញាណជនរងគ្រោះក៏ត្រូវបាននេប៉ាល់ប្រកាសឱ្យដឹងជាសាធារណៈផងដែរ៕ ដោយធីរីណា

រូប​ថត​ :​ Twitter

...

រូប​ថត​ :​REUTERS​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print