ភ្នំពេញ : នៅថ្ងៃទី០១ ខែឧមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ពេជ្រ សុផា មេបញ្ជាការរងបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក តំណាងឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោកមេបញ្ជាការបញ្ជាការដ្ឋានការពារអាកាសបានបានដឹកនាំកម្លាំងចុះសួរសុខទុក្ខ យោធិនមានជំងឺចំនួន៣រូបដោយនាំអំណោយថវិកាសន្សំរបស់អង្គភាពបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោកចំនួន១,៧០០,០០០រៀល និងថវិការបស់៣កងឯកភាពចំណុះចំនួន៣០០,០០០រៀល សរុបរួមចំនួន២,០០០,០០០រៀល ទៅជួយឧបត្ថម្ភយោធិនមានជំងឺចំនួន៣រូបក្នុងនោះជូន លោកឧត្តមសេនីយ៍ត្រី ពូន ប៊ុនជឿន មេបញ្ជាការរងបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ថវិកាចំនួន១,០០០,០០០រៀល ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យព្រះកេតុមាលាដោយគ្រោះថ្នាក់ចរាចរណ៍ ជូនលោក វរសេនីយ៍ទោ អ៊ែល ជាន នាយរងផ្នែកលេខាធិការដ្ឋាន បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោកចំនួន៥០០,០០០រៀល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយគ្រោះថ្នាក់ចរាចរណ៍ និងជូនលោកស្រី អនុសេនីយ៍ត្រី សុខ ញឹមឡាលីន ជំនួយការវរៈសេនាតូចលេខ៩២ ថវិកាចំនួន៥០០,០០០រៀល កំពុងសម្រាកព្យាបាលនៅផ្ទះ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ពេជ្រ សុផា មេបញ្ជាការរងបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ ឧត្តមសេនីយ៍ទោ សុខ ប៉ាងនាយសេនាធិការរងកងទ័ពជើងគោកមេបញ្ជាការបញ្ជាការដ្ឋានការពារអាកាសបានផ្ដាំផ្ញើការសួរសុខទុក្ខពីមេបញ្ជាការ មេបញ្ជាការរង និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាបណ្ដាកងឯកភាពចំណុះ និងមិត្តរួមអាវុធទាំងអស់ ដោយបានលើកឡើងថាសូមសម្ដែងនូវការចូលរួមអាណិតអាសូរដល់យោធិនយើងទាំងអស់ដែលមានធុរៈកំពុងសម្រាកព្យាបាលជំងឺនៅក្នុងពេលនេះ និងជូនថវិកាខាងលើនេះទៅតាមលទ្ធភាពរបស់អង្គភាពទោះបីវាមានទំហំតិចតួចស្ដួចស្ដើងវាពិតមែនតែក៏អាចជួយដោះស្រាយបញ្ហាការចំណាយព្យាបាលសុខភាពបានមួយចំណែកផងដែរ និងសូមឲ្យយោធិនយើងទាំង៣រូប ខិតខំថែទាំសុខភាព និងប្រើប្រាស់ថ្នាំឲ្យបានទៀងទាត់តាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យដើម្បីឆាប់បានជាសះស្បើយ និងឆាប់បានវិលត្រឡប់ចូលបម្រើការងារជូនកងឯកភាពយើងវិញ៕