រថយន្តកុងតឺន័របើកបុកបង្គោលប៉ាណូស្រាបៀរ ANCHORបាក់មួយផ្ទាំងរៀបដល់ដី

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តកុងតឺន័រ មួយគ្រឿងចៃដន្យបានដាច់ម៉ែត្រចង្កូតឡើងលើខឿនថ្មចែកទ្រូងផ្លូវទៅបុកបង្គោលប៉ាណូផ្សាយពាណិជ្ជកម្មស្រាបៀរANCHOR ពេញទំហឹង បណ្ដាលឲ្យបាក់មួយផ្ទាំងរៀបដល់ដី កាលពីវេលា ម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៏ ទី២ ខែមិថុនាឆ្នាំ២០២២ ត្រង់ចំណុច ភូមិជ្រៃកោង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌ ពោធិ៏សែនជ័យ រាជធានីភ្នំពេញ។
អ្នកបើករថយន្តបង្កមានឈ្មោះ ផាន់ ពិសិដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្ត ស្នាក់នៅក្នុងផែស្ងួត ក្រុមហ៊ុនអ៊ុយយ៉ុង មានស្រុកកំណើតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើករថយន្តកុងតឺន័រម៉ាកHINO ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A.1057និងកន្ទុយខាងក្រោយពាក់ស្លាកលេខភ្នំពេញ4A.4282បើកតែម្នាក់ឯង។
បើតាមសម្តីអ្នកបើករថយន្តកុងតឺន័រ បានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បើករថយន្ដកុងតឺន័រ មួយគ្រឿងក្នុងល្បឿនមធ្យម តាមបណ្ដោយផ្លូវវិថីវេងស្រេង ទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែដាច់ម៉ែត្រចង្កូត ក៏រ៉េចង្កូតមកខាងឆ្វេងដៃឡើងលើខឿនថ្មចែកផ្លូវទៅបុកបង្គោលប៉ាណូផ្សាយពាណិជ្ជកម្មស្រាបៀរANCHOR បាក់ មួយផ្ទាំង ឯរថយន្តកល់ជាប់ទៅមុខលែងរួច និងមិនបង្ករឲ្យនណាម្នាក់រងរបួស ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការស្ទូចរថយន្តបង្ក យកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print