ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ បានដើរកាយសំរាមតាមមាត់លូ ខណៈមេឃកំពុងភ្លៀងខ្លាំង ដើម្បីសម្រួលលំហូរទឹកភ្លៀង។ នេះបើយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា សំរាមជាផ្នែកមួយដែលធ្វើឱ្យរាំងស្ទះដល់លំហូរទឹក និងអាចបណ្តាលឱ្យមានការជន់លិចនៅពេលដែលមានភ្លៀងធ្លាក់ម្តងៗ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដោយរួមគ្នាការពារបរិស្ថានរស់នៅរបស់យើងទាំងអស់គ្នា៕
...
ដោយ៖សហការី