លោកស្រី ម៉ែនសំអន អញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ឆ្នាំ២០១៦នៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស្រី ម៉ែនសំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ឆ្នាំ២០១៦របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ នៅសាលប្រជុំទន្លេវៃគោក្រុងស្វាយរៀង។

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀងបានថ្លែងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានខិតខំបំពេញការងារយ់ាងសកម្មមិនខ្លាចនឿយហត់ដើម្បីបំរើប្រជាពលរដ្ឋអភិវឌ្ឃន៏ប្រទេសជាតិរីកចំរើនលើគ្រប់វិស័យនិងការពារបូរណភាពដែនដី។

លោកស្រី ក៏បានបន្ថែមទៀតថា ដើម្បីពង្រឹងការងាររបស់យើងឲ្យកាន់តែមានប្រសិទ្ធភាពនិងសម្រេចឲ្យបានជោគជ័យយើងត្រូវប្រឹងប្រែងរួមគ្នាបំពេញកិច្ចការសំខាន់ៗមួយចំនួនដែលរាជរដ្ឋាភិបាលបានដាក់ចេញនិងត្រូវបន្តជម្រុញឲ្យបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ធ្វើការកំណែទម្រង់ស៊ីជំរៅកាត់បន្ថយភាពអសកម្មរបស់មន្ត្រីថ្នាក់ដឹកនាំដោយបន្តការអនុវត្តតាមទិសស្លោក (ឆ្លុះកញ្ចក់ងូតទឹកដុសក្អែលព្យាបាល)។ ហើយជាពិសេសតាមបណ្ដាមន្ទីនានាជុំវិញខេត្តក្នុងនោះមន្ទីកសិកម្មមន្ទីអប់រំយុវជននិងកីឡាមន្ទីការងារបណ្ដុះបណ្ដាលនិងវិជ្ជាជីវះមន្ទីសុខាភិបាលមន្ទីសង្គមកិច្ចមន្ទីថាមពលរ៉ែមន្ទីរៀបចំដែនដីនគរូបនីយកម្មនិងសំណង់មន្ទីធនធានទឹកនិងស្នងការនគរបាលខេត្តសុទ្ធតែជាអ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋហើយត្រូវបន្តធ្វើដូចភ្លៀងរលឹម។

ឆ្លៀតក្នុងឪកាសនោះក្នុងនាមរាជរដ្ឋាភិបាលសូមអស់លោក លោកស្រីចូលរួមក្នុងយុទ្ធសាស្ត្រការជួយផ្ដល់ទឹកជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានខេត្តស្វាយរៀងដែលកំពុងប្រឈមការខ្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃនិងសូមរំលឹកនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្ដេចបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាក់ថ្នាក់ត្រួវចាត់វិធានការណ៍ជាបន្ទាន់បំផុតនិងធានាថា មិនបណ្ដោយឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់ទឹកនៅពេលដែលយើងបានដឹងនោះឡើយ។៕

13164240_1786216318277706_8182370782857376862_n

13103491_1786216431611028_7895890912097050401_n

13118943_1786216681611003_6324846771275597366_n

13124806_1786216568277681_8916939052614924128_n

13138853_1786216618277676_2249569215102271572_n

ដោយ៖ យឹម សុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print