ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សាជាមួយ ថ្នាក់ដឹកនាំអឺរ៉ុបស្តីពីការបាត់បង់កម្លាំងទាហាននៅក្នុងសង្គ្រាមនៅ Donbass ។
មានប្រសាសន៍នៅក្នុងវេទិកាសន្តិសុខពិភពលោក Brastislava ចំពោះមុខថ្នាក់ដឹកនាំអឺរ៉ុប ប្រធានាធិបតីអ៊ុយក្រែនបញ្ជាក់ថា ក្នុងមួយថ្ងៃមានទាហាន១០០នាក់ស្លាប់ និងរងរបួសប្រមាណ៥០០នាក់ ។
ក្នុងពេលជាមួយគ្នានេះដែរ ប្រមុខអង្គការ NATO លោក Jens Stoltenberg បានព្រមានថាបណ្ដាប្រទេសលោកខាងលិចចាំបាច់ត្រៀមខ្លួនសម្រាប់ «សង្គ្រាមរ៉ាំរ៉ៃ» នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិកសម្រេចបញ្ជូនមីស៊ីលចម្ងាយឆ្ងាយឱ្យទីក្រុងកៀវ។
លោក ស្ដូលធិនប៊ឺគ បានធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មានក្រោយពីជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ប្រមុខ NATO រូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងត្រូវតែត្រៀមខ្លួនសម្រាប់សង្គ្រាមរយៈពេលវែង ពីព្រោះថាអ្វីដែលយើងកំពុងឃើញសព្វថ្ងៃគឺសង្រ្គាមនេះបាននិងកំពុងក្លាយជាសង្គ្រាមរ៉ាំរ៉ៃ»។ ដោយឡែកនៅពេលអះអាងពីគោលជំហររបស់ NATO ដែលមិនចង់ផ្ទុះសង្រ្គាមដោយផ្ទាល់ជាមួយ
រុស្ស៉ី លោក ស្ដូលធិនប៊ឺគ បាននិយាយថា បក្សសម្ព័ន្ធយោធាមួយនេះក៏មានទំនួលខុសត្រូវមួយដែរគឺ គាំទ្រអ៊ុយក្រែន។
បើតាមលោកស្ដូលធិនប៊ឺគ អ៊ុយក្រែនកំពុងលះបង់តម្លៃដ៏ធំដើម្បីការពារប្រទេសរបស់ខ្លួន តែ
រុស្ស៉ីខ្លួនឯងក៏កំពុងប្រឈមមុខនឹងការខាតបង់ធ្ងន់ធ្ងរផងដែរ៕ ដោយធីរីណា
រូបថត : AFP