ផ្ទុះអាវុធនៅរដ្ឋ Lowa អាមេរិក ស្លាប់៣នាក់

ចែករំលែក៖

មន្ត្រីប៉ូលិសក្នុងតំបន់ បានឲ្យដឹងថា មានមនុស្ស៣នាក់ ស្លាប់ ក្នុងនោះមានស្ត្រី២នាក់ ក្នុងករណីបាញ់ប្រហារនៅកន្លែងចតរថយន្ត នៅព្រះវិហារមួយក្នុងរដ្ឋ Lowa នាថ្ងៃទី២ខែមិថុនា(ពេលវេលាអាមេរិក) ។ ចំណែកជនដៃដល់ក៏បានធ្វើអត្តឃាតក្រោយការបាញ់ប្រហារ។

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា ករណីបាញ់ប្រហារខាងលើ បានកើតឡើង ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងសារសំខាន់មួយ ស្តីពីវិបត្តិអំពើហិង្សាដោយកាំភ្លើង បន្ទាប់ពីករណីបាញ់ប្រហារស្លាប់មនុស្សរង្គាលជាបន្តបន្ទាប់ បានកើតមាននៅទីក្រុង Buffalo នៃរដ្ឋញូយ៉ក នៅទីក្រុង Uvalde នៃរដ្ឋតិចសាស់, និងនៅទីក្រុង Tulsa នៃរដ្ឋអូក្លាហូម៉ា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។
សម្រាប់ករណីបាញ់ប្រហារនៅរដ្ឋ Iowa អាជ្ញាធរអាមេរិក មិនទាន់អាចផ្តល់អត្តសញ្ញាណ ឬមួយក៏ទំនាក់ទំនងរវាង បុគ្គលទាំង៣នាក់ ដែលបានបាត់បង់ជីវិតនៅឡើយទេ។ មុនហេតុការណ៍នោះតែបន្តិចប៉ុណ្ណោះ លោក បៃដិន បានអំពាវនាវឱ្យសភាអាមេរិក ចាត់វិធានការរឹតត្បិត ការប្រើប្រាស់កាំភ្លើង ដើម្បីទប់ស្កាត់បញ្ហាអំពើហិង្សាដោយកាំភ្លើង ដែលលោកផ្ទាល់ធ្លាប់ចាត់ទុកថា ជាជំងឺរាតត្បាត ពិបាកនឹងព្យាបាលមួយនៅក្នុងសង្គមអាមេរិក។
ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សហរដ្ឋអាមេរិក ត្រូវបានអង្រួនដោយករណីបាញ់ប្រហារយ៉ាងក្រើកៗ ដែលបានផ្តាច់ជីវិត ពលរដ្ឋជនជាតិស្បែកខ្មៅចំនួន ១០នាក់ នៅរដ្ឋ New York, ក្មេងសិស្សសាលា១៩នាក់ និងគ្រូបង្រៀន២នាក់ នៅរដ្ឋ Texas ព្រមទាំងគ្រូពេទ្យ២នាក់, អ្នកទទួលភ្ញៀវម្នាក់, និងអ្នកជំងឺម្នាក់ នៅរដ្ឋ Oklahoma៕

...

រូបថត​ :​ Ames Tribune/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print