ក្រោយករណីឆ្លងកូវីដ-១៩ជិតគ្រប់គ្រងបានទាំងស្រុងហើយនោះ នៅពេលនេះវីរុសមួយប្រភេទទៀតមានប្រភពមកពីសត្វកំពុងតែរាលដាលនៅជុំវិញពិភពលោក។
ចាប់តាំងពីដើមខែឧសភាមកជំងឺអុតស្វាបានឆ្លងរាលដាលដល់ ៣០ប្រទេសជុំវិញពិភពលោក ក្នុងនោះមានអង់គ្លេស អេស្បា៉ញអូស្ត្រាលី អាមេរិក…។ តាមការលើកឡើងរបស់អង្គការសុខភាពពិភពលោក ចំនួនអ្នកឆ្លងជំងឺអុតស្វា កើនឡើងជាង៥៥០នាក់នៅជុំវិញពិភពលោកបើគិតត្រឹមថ្ងៃទី៣ខែមិថុនា។
នៅក្នុងប្រទេសអង់គ្លេស មានករណីឆ្លងជំងឺអុតស្វាជិត២០០នាក់ គិតចាប់តាំងពីថ្ងៃទី៧ខែឧសភាមក។ នៅពេលនេះអាមេរិក និងកាណាដា ព្រមទាំងប្រទេសជាច្រើនផ្សេងទៀតបានតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើវីរុសប្រភេទនេះ។
បណ្តាមន្ត្រីសុខាភិបាលបានប្រកាសថា នឹងតាមដានយ៉ាងយកចិត្តទុកដាក់ដល់សកម្មភាពនៃការឆ្លងជំងឺអុតស្វា។ អង្គការWHO បានលើកឡើងថា មិនដឹងថាជំងឺនេះឆ្លងរាលដាលតាំងពីពេលណានោះឡើយ៕ ដោយធីរីណា
...
រូបថត : AFP/TTXVN