នគរបាលស្រុកសំរោងទងចេញល្បាតប្រទះឃើញមុខសញ្ញាជួញដូរថ្នាំញៀនឃាត់ខ្លួនបានម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកសំរោងទងឃាត់ខ្លួនឣំឡុងពេលចេញល្បាតក្នុងមូលដ្ឋាន។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចតាមផ្លូវខាងត្បូងភូមិទួលព្រិច ឃុំត្រពាំងគង ចម្ងាយ២០០ម៉ែត្រ  ជនសង្ស័យមានឈ្មោះ ប៊ុត ទីន  ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិត្រពាំងឬស្សី  ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

លោកវរសេនីយ៍ទោ ឃុត សុផល ឣធិការនគរបាលស្រុកសំរោងទងបានឲ្យដឹងថា មុនពេលឃាត់ខ្លួនកម្លាំងរបស់លោកបានចេញល្បាតក្នុងមូលដ្ឋានដើម្បីបង្កាកុំឲ្យមានបទល្មើសកើតឡើងក្នុងមូលដ្ឋាន។ លោកឣធិការបន្តថា ក្នុងឣំឡុងពេលល្បាយបានប្រួះឃើញមុខសញ្ញាគួរសង្ស័យក៏ធ្វើការឃាត់ខ្លួនសាកសួរ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចរបស់លោកបានឆែកឆេរក្នុងខ្លួនជនសង្ស័យរកឃើម្សៅក្រាមពណ៌ស ជាច្រើនកញ្ចប់ក៏ធ្វើការដកហូតនិងនាំខ្លួនជនសង្ស័យមកកាន់ឣធិការដ្ឋាននគរបាលស្រុកដើម្បីឲ្យជំនាញចាត់ការបន្ត។

សមត្ថកិច្ចបានធ្វើការដកហូតម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន 6កញ្ចប់ (មធ្យម១កញ្ចប់) និងទូរស័ព្ទដៃ ២គ្រឿង។

បច្ចុប្បន្នជំនាញកំពុងកសាងសំណំុរឿងដើម្បីចាត់ការតាមនិតិវិធី ៕

IMG-20160504-WA0001

ដោយ៖ សេនាស័ក្តិ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print