ខ្សែប្រយុទ្ធស្លាប Ricardo Horta បានបង្ហាញខ្លួនជាលើកដំបូងឲ្យជម្រើសជាតិព័រទុយហ្គាល់ក្នុងរយៈពេលជិត៨ឆ្នាំនិងជួយឲ្យក្រុមនេះតាមស្មើជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញក្នុងការប្រកួតបើកឆាក Nations League ក្នុងទីក្រុង Seville កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ។
ខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata បានស៊ុតបាល់បញ្ចូលទីបើកឆាកនៅនាទីទី២៥ ដោយបញ្ចប់ការស៊ុតបាល់បញ្ចូលទីយ៉ាងល្អដែលមាន Gavi និង Pablo Sarabia ជាអ្នកសហការគ្នា។ ក្នុងតង់ទី២ Horta ដែលកំពុងលេងឲ្យក្រុម Braga បានរកគ្រាប់បាល់តាមស្មើវិញជាលើកដំបូងក្នុងវ័យជំទង់ក្នុងឆ្នាំ២០១៤បានចេញពីលេងជាកីឡាករបម្រុង ដែលការបញ្ជូនបាល់ពីខ្សែបម្រើប្រយុទ្ធ Joao Cancelo ។លទ្ធផលនេះមានរយៈពេលជិត១០ឆ្នាំហើយចាប់តាំងពីការប្រកួតនេះមួយជាមួយនឹងការជួបគ្នា៥លើកចុងក្រោយដែលស្មើទាំងអស់។ Jordi Alba ស្ទើរតែរកបានគ្រាប់បាល់ឈ្នះការប្រកួតសម្រាប់ក្រុមអេស្ប៉ាញទៅហើយនៅពេលដែលគាត់បានតែតបាល់ពីចម្ងាយតែត្រូវបានសង្គ្រោះដោយអ្នកចាំទី។ កីឡាករ Carlos Soler របស់អេស្ប៉ាញ និងខ្សែប្រយុទ្ធព័រទុយហ្គាល់ Rafael Leao ក៏មានឱកាសស៊ុតបាល់បញ្ចូលទីផងដែរក្នុងតង់ទី១ ប៉ុន្តែនៅតែមិនអាចបំប៉ោងសំណាញ់ទីបាន ដោយសារតែការរារាំងពីខ្សែការពារក្រុមអេស្ប៉ាញ។ក្រុមភ្ញៀវព័រទុយហ្គាល់ដែលបានឈ្នះការប្រកួតកាលពីឆ្នាំ២០១៩ដោយខ្សែប្រយុទ្ធ Cristiano Ronaldo នៅតង់ទីពីរ ប៉ុន្តែគាត់មិនបានចូលរួមក្នុងការតាមស្មើនៅពេលនេះទេ។ នេះជាលើកទី២ ក្នុងការប្រកួត៩លើកពីការប្រកួតទាំងអស់ដែលអេស្ប៉ាញមិនបានឈ្នះព័រទុយហ្គាល់។ មួយទៀតគឺការបរាជ័យចុងក្រោយនៃ Nations League កាលពីឆ្នាំមុនដោយបារាំង។
សម្រាប់ការប្រកួតផ្សេងទៀតក្នុងពូល A2 គឺសាធារណរដ្ឋឆេកបានយកឈ្នះស្វីស ២-១។ នៅក្នុងពូលផ្សេងទៀតដូចជាពូល B2 គឺអ៊ីស្ត្រាអែលឈ្នះអ៊ីស្លង់២ទល់១, ពូល B4 ន័រវេសឈ្នះស៊ែប៊ី១ទល់០ ខណៈស៊ុយអែតឈ្នះស្លូវេនៀ២ទល់០។ ចំណែកការប្រកួតនៅថ្ងៃអាទិត្យគឺក្រុមសាធារណរដ្ឋឆេកធ្វើជាម្ចាស់ផ្ទះទទួលក្រុមអេស្ប៉ាញ និងក្រុមព័រទុយហ្គាល់ទទួលស្វាគមន៍ក្រុមភ្ញៀវស្វ៊ីស ៕ (រូបភាព ៖ BBC Sport)