កម្លាំង​អធិការនគរបាលខណ្ឌទាំង១៤ ប្រជុំកម្លាំងដេីម្បីធ្វេីការណែនាំបន្ថែម អំពីការបំពេញតួនាទីភារកិច្ចឲ្យបានល្អ ក្នុងការការពារការិយាល័យបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅព្រឹក​សៅរ៍​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យ និងលោកអធិការនគរបាលខណ្ឌទាំង១៤ បានជួបប្រជុំកម្លាំង ដេីម្បីធ្វេីការណែនាំបន្ថែម អំពីការបំពេញតួនាទីភារកិច្ចឲ្យបានល្អ ក្នុងការការពារការិយាល័យបោះឆ្នោត ដេីម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្នុងឱកាសបោះឆ្នោតនាថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ។

គួរជម្រាបដែរថា​ កាលពីពេលថ្មីៗនេះ​ ដោយទទួលបានបទបញ្ជា និងការណែនាំដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អធិការដ្ឋាននគរបាលខណ្ឌទាំង១៤​ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីតួនាទី ភារកិច្ច និងវិន័យកងកម្លាំងនគរបាល ក្នុងពេលការពារយុទ្ធនាការឃោសនាបោះឆ្នោត និងត្រៀមប្រចាំការការពារបោះឆ្នោតតាមទីស្នាក់ការ បោះឆ្នោះជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្ដិទី៥ ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំនោះដែរ មានការចូលរួមពីលោក-លោកស្រី អធិការរង នាយផ្នែក នាយប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print