លោកឧត្តមសេនីយ៍ទោ ឯម កុសល ដឹកនាំប្រជុំ​ លេីកិច្ចការ​ ការពារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

ចែករំលែក៖

     ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំប្រជុំការងារចាំបាច់មួយចំនួន​ ៖

 ១-លទ្ធផល​លេីកិច្ចការពារ​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ រយៈពេល​១៤ថ្ងៃ​ ទទួលបានបានជោគជ័យ​ មិនមាន​ បទល្មើស​ ឬ​ ភាពមិនប្រក្រតីណាមួយកេីតឡេីងឡេីយ​ ដោយធានាបាននូវ​ សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ ជូនគ្រប់គណបក្សនយោបាយ​បានល្អប្រសេីរ​ 

 ២-ការពង្រឹង និងត្រៀមអនុវត្ត​ លេីកិច្ចការ​ ការពារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ នៅថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ២០២២​ 

 ៣-ផ្សព្វផ្សាយ​ និងត្រៀមអនុវត្តបទបញ្ជា​លេខ០០៤/២២​ បបជ​ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ដែលបានសម្រេចចេញបទបញ្ជា​ ដល់កងកម្លាំងនគរបាល​ ដេីម្បីអនុវត្តនូវកាតព្វកិច្ចវេនប្រចាំថ្ងៃជា​០៣វេនគួប​ គិតចាប់ពីថ្ងៃទី០៣​ ខែមិថុនា​ ឆ្នាំ២០២២​ រហូតមានបទបញ្ជាជាថ្មី​ ទេីបអនុវត្ត៦វេន ដូចធម្មតាវិញ​ 

 ៤-ផ្សព្វផ្សាយលិខិត​លេខ០២​ សណន​ របស់រាជរដ្ឋាភិបាលកម្ពុជា​ ចុះថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ២០២២​ សេចក្ដីណែនាំ​ ស្ដីពី​ ការផ្អាកការលក់ដូរ​ និងពិសារគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត​ និងថ្ងៃបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-​សង្កាត់​ អាណត្តិ​ទី៥​ ឆ្នាំ២០២២​ គឺថ្ងៃទី៤​ និងថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ២០២២​ 

 ៥-ផ្សព្វផ្សាយសេចក្ដីណែនាំ​លេខ​ ០៣​ សណន​ របស់​គណ:បញ្ជាការសន្តិសុខអចិន្រ្ដៃយ៍​ និងគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត​ ចុះថ្ងៃទី០២​ ខែមិថុនា​ ឆ្នាំ២០២២​ សេចក្ដីណែនាំ​ ស្ដីពី​ ការពង្រឹងសន្តិសុខ​ សុវត្ថិភាព​ សម្រាប់ព្រឹត្តការណ៍បោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់​អាណត្តិ​ទី៥​ ឆ្នាំ២០២២​ ។

  សមាសភាពចូលរួមមាន:​ លោក-លោកស្រី​ ស្នងការរង​ លោកអនុប្រធានផែការងារជំនាញ​លោក-លោកស្រីនាយការិយាល័យជំនាញ​ លោកអធិការនគរបាល លោកអធិការរងទទួលផែនការងារសន្តិសុខ​ និង​អន្តរាគមន៍ ស្រុក-ក្រុងទាំង១០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ទាំង១០៩ សរុបអ្នកចូលរួមមានចំនួន ១៩៤នាក់ ៕

                  

ដោយ៖ អ្នកប្រមាញ់

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print