អ្នកលក់ធូរេនយកកាំបិតដេញចាក់ ខឹងសន្តិសុខផ្សារដេញមិនឲ្យលក់តាមផ្លូវផ្អើលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបង្កហិង្សាយកកូនកាំបិតដេញចាក់ ខណ:ដែលកើតមានទំនាស់ជាមួយសន្តិសុខផ្សារជម្ពូវ័ន្តដោយ ខឹងនិងសន្តិសុខផ្សារដេញមិនឲ្យឈប់កង់បីលក់ធូរេន កាលពី វេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌេពោធិ៍សែនជ័យ ។

បុរសលក់ធូរេនមានឈ្មោះថេង ម៉េង  អាយុ៤៣ឆ្នាំ មុខរបរ បើកកង់បីលក់ធូរេន ស្នាក់នៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកសន្តិសុខរងគ្រោះមានឈ្មោះ ជីវ ផា អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខផ្សារ ស្នាក់ក្នុងផ្សារជម្ពូវ័ន្ត មានស្រុកកំណើតនៅភូមិត្បូងអង់ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

បើតាមសម្តីសន្តិសុខបានឲ្យដឹងថា ដោយមានក្បូនថ្នាក់ដឹកនាំឆ្លងកាត់ទើបគាត់ដេញម៉ូតូកង់បីលក់ធូរេន មិនឲ្យឈប់លក់នៅលើចិញ្ចើមផ្លូវអាចបណ្ដាលឲ្យមានការកកស្ទុះចរាចរណ៍ ក៏កើតទំនាស់សម្តីគ្នាមួយប្រ៉ាវស្រាប់តែបុរសលក់ធូរេនបែរជាខឹងនិងសន្តិសុខទើបយកកូនកាំបិតដេញចាក់តែម្ដង តែមិនបណ្ដាលឲ្យរងរបួសនោះទេ ត្រូវបានក្រុមសន្តិសុខដូចគ្នាជួយចាប់យក កូនកាំបិតចេញនិងចាប់ឃាត់ខ្លួនបុរសខាងលើយកប៉ុស្ដិ៍ចោមចៅ។

បើតាមសម្ដីបុរសអ្នកលក់ធូរេនបានឲ្យដឹងថា រូបគាត់មិនបានដេញចាក់សន្ដិសុខផ្សារដូចការចោទប្រកាន់នោះទេគ្រាន់តែទាស់ពាក្យសម្ដីគ្នាតែប៉ុណ្ណោះ ។

បច្ចុប្បន្នភាគីអ្នកលក់ធូរេនត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ចោមចៅហៅមកធ្វើកិច្ចសន្យាអប់រំដើម្បីកុំឲ្យកើតមានករណីបែបនេះទៀត៕

23

24

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print