កូរ៉េខាងជើង បាញ់មីស៊ីល៨គ្រាប់រយៈចម្ងាយខ្លីនៅតំបន់សមុទ្រភាគខាងកើត

ចែករំលែក៖

សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា កូរ៉េខាងជើង ទើបតែបាញ់មីស៊ីលដល់ទៅ៨ដើមរយៈចម្ងាយខ្លីចូលទៅតំបន់សមុទ្រភាគខាងកើតប្រទេសនេះនៅព្រឹកថ្ងៃទី៥ខែឧសភា ។ ការបាញ់សាកល្បងកើតឡើងក្នុងពេលដែលអាមេរិកនិងកូរ៉េខាងត្បូងបញ្ចប់ការធ្វើសមយុទ្ធ។

ទីបញ្ជាការកម្លាំងទាហានចម្រុះកូរ៉េខាងត្បូង(JCS) បានឱ្យដឹងថា បានមើលឃើញកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលនៅវេលា ៩និង៨នាទីដល់ម៉ោង៩និង ៤៣នាទី ដោយបាញ់ចេញពីតំបន់ Sunan ក្នុងទីក្រុងព្យុងយ៉ាង។ តាមការលើកឡើងរបស់(JCS) កម្លាំងទាហានកូរ៉េខាងត្បូងបានតាមដានយ៉ាងយកចិត្តទុកដាក់រាល់សកម្មភាពរបស់កូរ៉េខាងជើង និងរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាមេរិក។
វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសថា នឹងកោះប្រជុំគណៈកម្មការសន្តិសុខជាតិស្តីពីការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង។
កាលពីថ្ងៃទី២៥ខែឧសភាកន្លងមក កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលអន្តរទ្វីប និងកាំជ្រួចមីស៊ីលរយៈចម្ងាយខ្លីពីរដើមទៀតចូលទៅកាន់តំបន់សមុទ្រភាគខាងកើត ។ ការបាញ់សាកល្បងក្រោយពេលប្រធានាធិបតីបៃឌិនបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងនិងជប៉ុន៕ ដោយធីរីណា

...

រូបថត​ :​ AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print