វែលបានយកឈ្នះលើក្រុមអ៊ុយក្រែនដើម្បីមានសិទ្ធិសម្រាប់ការប្រកួត World Cup ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ១៩៥៨ កាលពីរាត្រីថ្ងៃទី៥ ខែមិថុនា នៅទីក្រុង Cardiff។ ដោយបានយកឈ្នះស្កុតឡេនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Play-Off ដ៏រំជើបរំជួលកាលពី៥ថ្ងៃមុន ខណៈក្រុមអ៊ុយក្រែនដែលមានសង្រ្គាមពីការឈ្លានពានរបស់ប្រទេសរុស្ស៊ី មានការចាប់អារម្មណ៍យ៉ាងខ្លាំងម្តងទៀត ប៉ុន្តែបានបរាជ័យក្នុងការប៉ុនប៉ងរបស់ពួកគេដើម្បីឈានទៅប្រកួត World Cup លើកទី២ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។
ផ្ទុយទៅវិញគឺជាក្រុមវែលដែលបានសម្រេចបាននូវភាពអស្ចារ្យនោះនៅកីឡដ្ឋាន Cardiff City ដ៏គួរឲ្យរំភើប។ គ្រាប់បាល់ឈ្នះមួយគ្រាប់របស់ក្រុមបានកើតឡើងទល់នឹងការរត់លេង ខណៈដែលការស៊ុតបាល់ពិន័យ Free-kick នៅតង់ទី១របស់ខ្សែប្រយុទ្ធ Gareth Bale ត្រូវបានប្រធានក្រុមអ៊ុយក្រែន Andriy Yarmolenko ភ្លាត់ស្នៀតដោយអចេតនាចូលទីខ្លួនឯង។
ក្រុមទាំង២មានឱកាសស្វែងរកគ្រាប់បាល់ដូចគ្នា ប៉ុន្តែនៅតែមិនអាចកើតមានក្នុងតង់ទី២ ខណៈដែលខ្សែប្រយុទ្ធ Bale បានខ្ជះខ្ជាយឱកាសមាសមួយ ហើយកីឡាករបម្រុង Brennan Johnson ក៏មានឱកាសមួយដែរ។ ក្រុមអ៊ុយក្រែនវិញក៏មានឱកាសច្រើនក្នុងការតាមស្មើដែរ ប៉ុន្តែត្រូវបានរារាំងដោយខ្សែការពារក្រុមវែលព ដែលការទាត់បាល់របស់កីឡាករWayne Hennessey ចំគោលដៅ ។នេះមិនមែនជាឱកាសក្នុងប្រវត្តិសាស្ត្ររបស់ក្រុមជម្រើសជាតិវែលក្នុងការយកបានជ័យជម្នះក្នុងកីឡដ្ឋាន Cardiff City ដែលពោរពេញដោយអ្នកគាំទ្រហ៊ោរកញ្ជ្រៀវ ដែលប្រទេសបាល់ទាត់នេះបានបំបែកកំណត់ត្រាក្នុងការខកខានចូលរួមការប្រកួត World Cup រយៈពេល៦៤ឆ្នាំ។ឥឡូវនេះក្រុមវែល អាចទន្ទឹងរង់ចាំជាផ្នែកមួយនៃការប្រកួតដ៏អស្ចារ្យបំផុតរបស់កីឡាបាល់ទាត់ក្នុងខែវិច្ឆិកាខាងមុខជាមួយអង់គ្លេស សហរដ្ឋអាមេរិក និងអ៊ីរ៉ង់រង់ចាំក្នុងពូលរបស់ពួកគេក្នុងប្រទេសកាតា។ចំណែកក្រុមអ៊ុយក្រែននេះ លេងនៅពីក្រោយនៃការលុកលុយរបស់រុស្ស៊ីលើទឹកដីកំណើតរបស់ពួកគេជាការលើកទឹកចិត្ត។ក្រុមអ៊ុយក្រែនត្រូវបានលើកទឹកចិត្តនៅទីក្រុង Cardiff ដោយអ្នកគាំទ្ររបស់ពួកគេ រួមទាំងជនភៀសខ្លួនចំនួន១០០នាក់ ដែលត្រូវបានផ្តល់សំបុត្រដោយឥតគិតថ្លៃដោយសមាគមបាល់ទាត់នៃប្រទេសវែល ខណៈដែលអ្នកគាំទ្រម្ចាស់ផ្ទះបានបង្ហាញពីការដឹងគុណរបស់ពួកគេចំពោះក្រុមក្រៅដីជាមួយនឹងការទះដៃយ៉ាងកក់ក្តៅមុនពេលចាប់ផ្តើមការប្រកួត។ចាប់តាំងពីការបង្ហាញខ្លួនតែមួយគត់របស់ពួកគេក្នុងការប្រកួត World Cup ក្នុងឆ្នាំ១៩៥៨ ប្រវត្តិសាស្ត្របាល់ទាត់របស់វែលត្រូវបានខកខានរហូត។ ប៉ុន្តែទាំងនេះគឺជាពេលវេលាខុសគ្នា នេះគឺជាយុគមាសរបស់វែល ដែលកីឡាកររបស់ពួកគេមិនមានបន្ទុកពីអតីតកាលនោះទេ។
សម្រាប់វគ្គជម្រុះសម្រាប់ Euro 2016 បានបញ្ចប់ការរង់ចាំរយៈពេល៥៨ឆ្នាំរបស់ពួកគេសម្រាប់ការប្រកួតដ៏សំខាន់មួយ ហើយការឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងនៅក្នុងប្រទេសបារាំងបានធ្វើឱ្យបាល់ទាត់វែលឡើងដល់ជំនាន់ថ្មី។ បន្ទាប់មកពួកគេបានធ្វើតាមភាពជោគជ័យនោះដោយការជម្រុះសម្រាប់ Euro 2020 ប៉ុន្តែការប្រកួត World Cup គឺជាកម្រិតមួយទៀតម្តងទៀតដែលក្រុមនេះមិនមានវត្តមានទើបតែឆ្នាំ២០២២នេះមានឱកាសទៅលេងម្តងទៀតនៅប្រទេសកាតា ៕ (រូបភាព ៖ BBC Sport/Reuters)