ឧត្ដមសេនីយ៍ទោ សម សាមួន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទះ និងគ្រូបង្វឹក និងផ្ដល់ថវិកាមួយចំនួនជូនក្រុមកីឡាករបាល់ទះ

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖ ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ កំពង់ស្ពឺ និងជាប្រធានក្លឹបកីឡាបាល់ទះ ខេត្តកំពង់ស្ពឺ តំណាងលោក វ៉ី សំណាង អភិបាលខេត្ដ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទះ និងគ្រូបង្វឹកសរុប១៧នាក់ និងផ្ដល់ថវិកាមួយចំនួនជូនក្រុមកីឡាករបាល់ទះ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្ដ អញ្ជើញចូលរួម លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និង កីឡា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ឱកាសក្នុងការជួបសំណេះសំណាលលោកប្រធានក្លឹបកីឡា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកអភិបាលខេត្ដ ,លោក ប្រធានក្រុមប្រឹក្សាខេត្ដ ក៏ដូចជាលោក លោកស្រី​ ថ្នាក់ ដឹកនាំខេត្តទាំងអស់ ជូនចំពោះក្រុមកីឡាករ ថាការបង្កើតនូវក្លឹបកីឡាខេត្ដកំពង់ស្ពឺ ជាគំនិតផ្ដួចផ្ដើម ដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងទស្សនៈវិស័យ វែងឆ្ងាយក្នុងការរួមចំណែកក្នុងលើកតម្កើងវិស័យកីឡានៅកម្ពុជាអោយមានសន្ទុះនិងទទួលបានគុណភាព សុខភាព មិត្តភាព និងការផ្សព្វផ្សាយអំពីវប្បធម៌នៃការស្រឡាញ់ពេញចិត្ដលើកីឡា។

ក្នុងនោះផងដែរ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានបោះឆ្នោតជ្រើសរើសផ្ដល់សេចក្ដីទុកចិត្ដជូន ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទទួលបន្ទុកជាប្រធាន សហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បីបន្ដដឹកនាំសហព័ន្ធកីឡាបាល់ទះអោយមានប្រក្រតីភាព ទៅមុខនិ ងមានប្រសិទ្ធិភាពខ្ពស់ រួមចំណែកក្នុងលើកកម្ពស់វិស័យកីឡានៅកម្ពុជា។

សូមបញ្ជាក់ថានៅពេលខាងមុខនេះក្រុមកីឡាករបាល់ទះ ខេត្ដកំពង់ស្ពឺ និងចូលរួមប្រកួតដណ្ដើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង កីឡាបាល់ទះ នៅថៃ្ងទី០៨ មិថុនា ២០២២ នៅទីលានកីឡាបាល់ទះវិសាខា នៃកីឡដ្ឋានព្រីនស៍ រាជធានីភ្នំពេញ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print