កីឡាករ គីម សារឿន ហៅ គីក កុក (៥៣ ឆ្នាំ) បានបំបែកកំណត់ត្រា ឡើងភ្នំឱរ៉ាល់លឿនបំផុត

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ​៖​ លោក គីម សារឿន បានបញ្ជាក់ថា​ លោកបានចំណាយពេលត្រឹមតែ ០២:២៦:០៨ ដែលជាកំណត់ត្រាថ្មី លឿនបំផុត ឈ្នះកំណត់ត្រា របស់ជនជាតិអាមេរិក ដែលចំណាយពេលឡើងភ្នំឱរ៉ាល់លឿនបំផុត ក្នុងរយៈពេល ២ម៉ោង ២៦នាទី និង ៣៦វិនាទី។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​០៦​ ខែមិថុនា​ ឆ្នាំ​២០២២។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ កីឡាករ គីមសារឿន កាលពីថ្ងៃទី០៤ មិថុនា កន្លងទៅ បានចូលរួមជាមួយកីឡាករ៣រូបទៀត គឺលោក ឃី សុភា (៤៧ឆ្នាំ) ៣-លោក កាន់ គន្ធី (៤៣ឆ្នាំ) និង ៤-មិត្តភក្ដិជនជាតិជប៉ុន លោក Hiroshi Ake (៥២ឆ្នាំ) ឡើងលើភ្នំឪរ៉ាល់ ចាប់ផ្តើមកឺចេញពី ថ្មដារៀម នាម៉ោង ៥:៣១ព្រឹក ជាលទ្ធផល លោក គីម កុក បានឡើងទៅដល់កំពូលភ្នំឱរ៉ាល់នៅម៉ោង ៧:៥៧ព្រឹកចំណាយពេលត្រឹមតែ០២ម ២៦នាទី និង០៨វិនាទី ទី២លោក កាន់ គន្ធី ប្រើថេរវេលា ០២:៣៨:៤៤ , ទី០៣លោក Hiroshi Ake ០២:៣៩:០៦ និងទី០៤ លោក ឃី សុភា ០៣:០១:១៩ ដែលសុទ្ធសឹងជាកំណត់ត្រាផ្ទាល់ខ្លួនរបស់ពួកគាត់ ។

គួរជម្រាបថា​ ភ្នំឱរ៉ាល់គឺជាភ្នំដែលមានកំពស់ខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា និងាមានកំពស់រហូតដល់ 1,813​ម៉ែត្រ​ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print