លួចម៉ូតូគេចខ្លួនបាន១ថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួនបានមកវិញ

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យចំនួន៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់កាលពីព្រឹក​ថ្ងៃទី៧​ ខែមិថុនា​ ឆ្នាំ២០២២​ នៅភូមិប៉ប្រកខាងជេីង​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ ក្រោយពីពួកគេបានលួចម៉ូតូរបស់ជនរងគ្រោះមួយគ្រឿងកាលពីថ្ងៃទី៦​ ខែមិថុនា​ ឆ្នាំ២០២២​ នៅ

ភូមិតាងួន​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

    ជនសង្ស័យទាំង៣នាក់ទី១​-ឈ្មោះជុយ​ ចយ​ ភេទប្រុស អាយុ២៧ឆ្នាំ​ មុខរបរមិនពិតប្រាកដ, ទី២-ឈ្មោះពុធ​ ទ្រី​ ភេទប្រុសអាយុ២១ឆ្នាំ​ និងទី៣-ឈ្មោះនួន​ ប៊ុនស៊ូ​ ភេទប្រុស អាយុ២៥ឆ្នាំ​ ។ 

    សម្ភារដកហូតបានមាន៖​ ម៉ូតូហុងដា​ឌ្រីម​ សេ១២៥ ស៊េរីឆ្នាំ​២០១៧បិទតែមឆ្នាំ២០២២​មួយគ្រឿង​ ពាក់ស្លាកលេខកំពង់ស្ពឺ​ 1L-7577, ដែកសម្រាប់ឆ្កឹះសោម៉ូតូ២ដេីម​, ម៉ូតូម៉ាកLet’s ពណ៌ស​លាយខៀវ​ ពាក់ស្លាកលេខកំពង់ធំ1K-9271។ 

    តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា​ មុនពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងបានល្បាតក្នុងមូលដ្ឋានក៏ប្រទះឃេីញជនសង្ស័យឈ្មោះជុយ​ ចយ​ កំពុងជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពាក់ស្លាកលេខកំពង់ស្ពឺ1L-7577 ដែលជាមុខសញ្ញានិងត្រូវជនរងគ្រោះឈ្មោះផល​ ពិសី​ ជាម្ចាស់ម៉ូតូដែលបាត់កាលពីថ្ងៃទី៦ ខែមិថុនា​ ឆ្នាំ២០២២​ នៅភូមិតាងួន​ សង្កាត់កាកា​បទី១​ ខណ្ឌពោធិ៍សែនជ័យ​ ទេីបសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាលកាកាបទី១​ តែម្តង។ 

    ក្រោយពីសួរនាំជនសង្ស័យបានសារភាពថាខ្លួនមានបក្សពួក២នាក់ទៀតទេីបសមត្ថកិច្ចបន្តតាមឃាត់ខ្លួនជនសង្ស័យដល់បន្ទប់ជួលតែម្តង។ 

    បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print