OPEC បារម្ភពីផលប៉ះពាល់ ប្រសិនបើដករុស្ស៊ីចេញពីកិច្ចព្រមព្រៀងថាមពលប្រេង

ចែករំលែក៖

សមាជិកអង្គការOPECមួយចំនួនបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីកង្វះថាមពលប្រេង ក៏ដូចជាការសាមគ្គីភាពរបស់ប្រទេសជាសមាជិក ប្រសិនបើដករុស្ស៊ីចេញពីកិច្ចព្រមព្រៀងលើវិស័យប្រេង ។

កន្លងមកថ្មីៗ នៅក្នុងកិច្ចប្រជុំអនឡាញប្រទេសជាសមាជិកនាំប្រេងចេញនៅលើពិភពលោក(OPEC+) បានព្រមព្រៀងគ្នាបង្កើនការខួងប្រេងច្រើនជាងមុន ក្រោយពេលប្រទេសតំបន់អឺរ៉ុបឈប់ទិញប្រេងពីរុស្ស៊ី ។
តាមសារព័ត៌មានរ៉យទ័របានផ្សាយថា មុនពេលកិច្ចប្រជុំ OPEC+ តាមអនឡាញមានព័ត៌មានថា ប្រទេសមួយចំនួនជាសមាជិកក្នុងក្រុមចង់ដករុស្ស៊ីចេញពីអង្គការ OPEC ដើម្បីប្រទេសផ្សេងទៀតបង្កើនការផលិតប្រេង។
រុស្ស៊ីជាប្រទេសមួយក្នុងចំណោម៣ប្រទេសដែលបាននាំប្រេងចេញច្រើនបំផុតលើពិភពលោក បន្ទាប់ពីអាមេរិកនិងអារ៉ាប៊ី សាអូ៌ឌីត ។ បើទោះបីមិនមែនជាសមាជិក OPEC តែរុស្ស៊ីបានសហការយ៉ាងជិតស្និទ្ធក្នុងការផលិតប្រេងតាំងពីឆ្នាំ២០១៦មក៕

...

រូបថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print