សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី១៩ (កិច្ចសន្ទនាសាំងហ្គីឡា) នៅសិង្ហបុរី

ចែករំលែក៖

ភ្នំពេញ : តបតាមការអញ្ជើញរបស់បណ្ឌិត ចន ឈីបមែន អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិ សម្រាប់សិក្សាយុទ្ធសាស្ត្រ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី១៩ (កិច្ចសន្ទនាសាំងហ្គីឡា) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១២ ខែមិថុនា ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរី។

កិច្ចប្រជុំកំពូលសម្រាប់ឆ្នាំ២០២២ នឹងមានកិច្ចពិភាក្សាក្នុងសម័យប្រជុំពេញអង្គចំនួន៧ លើប្រធាន បទដូចជា៖ (១) ជំហានបន្ទាប់នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក (២) ការគ្រប់គ្រងការ ប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងតំបន់ពហុប៉ូល (៣) ការបង្កើតទម្រង់ថ្មីនៃកិច្ចសហប្រតិបត្តិការ សន្តិសុខ (៤) ទំនើបកម្មយោធា និងសមត្ថភាពការពារជាតិថ្មីៗ (៥) ចក្ខុវិស័យរបស់ប្រទេសចិនទៅ លើសណ្តាប់ធ្នាប់តំបន់ (៦) បញ្ហាប្រឈមតាមអ៊ីនធឺណិត និងការវិវត្តនៃបច្ចេកវិទ្យាការពារជាតិ និង (៧) គំនិតថ្មីសម្រាប់ការធានាស្ថិរភាពក្នុងតំបន់។ កិច្ចប្រជុំកំពូលក៏នឹងមានក្រុមពិភាក្សាតូចៗ នៅក្នុង សម័យប្រជុំពិសេសចំនួន៤ ផងដែរ ដែលរួមមាន (i) សន្តិសុខអាកាសធាតុ និងវិស័យការពារជាតិ បៃតង (i) តួនាទីអាវុធនុយក្លេអ៊ែរក្នុងសន្តិសុខតំបន់ (ii) បញ្ហាមីយ៉ាន់ម៉ា៖ ការស្វែងរកវិធីសាស្ត្រឆ្ពោះ ទៅមុខ និង (iv) សន្តិសុខលម្ហសមុទ្រ៖ ពីក្រមសីលធម៌ឈានទៅទំនាក់ទំនងនៅពេលមានវិបត្តិ។

ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី១៩ សម្តេចពិជ័យសេនា ទៀ បាញ់ នឹង អញ្ជើញថ្លែងសេចក្ដីថ្លែងការណ៍ប្រកបដោយអត្ថន័យខ្លឹមសារ នៅក្នុងសម័យប្រជុំពេញអង្គទី៤ ស្តីពី “ទំនើបកម្មយោធា និងសមត្ថភាពការពារជាតិថ្មីៗ” ដោយផ្ដោតលើទស្សនៈលើបញ្ហាប្រឈមនានា ដែលអាចបង្កឡើងដោយការអភិវឌ្ឍវិស័យយោធាយ៉ាងលឿននៅក្នុងតំបន់ និងមុខងារដែលសមត្ថភាព ថ្មីៗទាំងនោះអាចដើរតួនាទីក្នុងការរក្សាតុល្យភាពស្ថិរភាពតំបន់។

ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ក៏នឹងថ្លែងគូសបញ្ជាក់អំពីគោលជំហររបស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់តួនាទី និងសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខនានា ស្របតាមមូលបទ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន “សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម”។

ក្រៅពីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលខាងលើ សម្ដេចពិជ័យសេនា ក៏នឹងមានជំនួបពិភាក្សាការងារ ទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិនៃបណ្ដាប្រទេសមួយចំនួន ដូចជា អូស្ត្រាលី ចិន សិង្ហបុរី និង សហរដ្ឋអាមេរិក ក៏ដូចជាទទួលការចូលជួបសម្ដែងការគួរសមពីសំណាក់ឥស្សជនសំខាន់ៗ រួមមាន នាយកគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ផងដែរ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print