លោកហែមពិសិដ្ឋ ជម្រុញដល់អាជ្ញាធរមូលដ្ឋានត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋឲ្យបានញឹកញាប់ ដើម្បីក្តាប់ឲ្យបាននូវតម្រូវ ការ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តស្វាយរៀង:លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តស្វាយរៀងជម្រុញដល់អាជ្ញាធរមូលដ្ឋានត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋឲ្យបានញឹកញាប់ ដើម្បីក្តាប់ឲ្យបាននូវតម្រូវ ការ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីមានវិធានការដោះស្រាយ ឲ្យបានសមស្របទាន់ពេលវេលា និងមានប្រសិទ្ធភាព

ស្របតាមអភិក្រមទាំង៣ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យមានតម្លាភាព។

ការជម្រុញបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៩ខែមិថុនាឆ្នាំ២០២២

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ហម ហឿន និងលោក ឈុន ប៉ូលីណា ជា អភិបាលរង នៃគណៈអភិបាលស្រុករមាសហែក លោក គល់ ជោតិ ជានាយករដ្ឋបាលសា លាស្រុក

ព្រមទាំង មន្ត្រីរាជការ នៃរដ្ឋបាលស្រុករមាសហែក ។

ក្នុងឪកាសនោះក៏មានការចូលរួមពីសំណាក់លោក ស៊ូ ម៉ុល អភិបាល នៃគណៈអភិបាលស្រុករមាសហែក

លោក អ៊ុន សាបន ប្រធានក្រុមប្រឹក្សាស្រុករមាសហែកលោក លោកស្រីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធាន អនុប្រធាន ការិយាល័យចំណុះរដ្ឋបាលសាលាស្រុក លោកមេឃុំ ទាំង១៦និងអ្នកពាក់ពន្ធ័ជាច្រើននាក់ផងដែរ។

លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត ស្វាយរៀងបានមានប្រសាសន៏ថា

ស្រុករមាសហែកមានការរីកចម្រើនស្ទើរលើគ្រប់វិស័យទាំងផ្ដល់សេវាសាធារណៈ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សារណា និងការដោះស្រាយបញ្ចូលនានារបស់ប្រជាពលរដ្ឋបានល្អប្រសើរដែល ការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិរបស់យើង ។

លោកក៏បានសំដែង នូវការកោតសរសើរ  ចំពោះកិច្ចខិតខំជ្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធនៃរដ្ឋបាលស្រុករមាសហែក ដែលរយៈពេល ០២ឆ្នាំ កន្លងទៅ បានចូលសហការធ្វើការយ៉ាងសកម្មក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវិត១៩ ទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការជួយថែទាំ សុខភាពជូនប្រជាពលរដ្ឋនៅក្នុងស្រុករមាសហែក ទាំងមូល ។

សទ្ធិផល និងស្នាដៃ ដែលរដ្ឋបាលស្រុក សម្រេចបាននាពេលកន្លងមកពិត ជា បានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ ភាពឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ក្នុងកិច្ចអភិវឌ្ឍមូលដ្ឋានប្រកបដោយតម្លាភាព  ជាពិសេសការពង្រឹងបាននូវសន្តិភាព ស្ថិរភាព នយោបាយ ស្ថិរភាព សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋានចូលរួមចំណែកក្នុងការកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកបន្ថែមថាការធ្វើពិធីប្រកាសចូលកាន់មុខតំណែងនាពេលនេះ គឺជាដំណើរការរដ្ឋបាល ធម្មតាក្នុងការរៀបចំមុខតំណែងមន្ត្រីរាជការក្នុងមុខងារសាធារណៈ ដើម្បីបំពេញបន្ថែម នៅក្នុងរចនាសម្ព័ន្ធនៃការគ្រប់គ្រង ក្នុងជួរគណៈអភិបាលស្រុក និងចំណុះរចនាមសម្ព័ន្ធ រដ្ឋបាលស្រុកស្របទៅតាមគោលការណ៍គ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកក៏បានជម្រុញដល់អាជ្ញាធររដ្ឋបាលស្រុក គ្រប់លំដាប់ថ្នាក់ ត្រូវសហការចូលរួមបានសកម្មជាមួយ មន្ត្រីជំនាញនៃក្រសួង ស្ថាប័ន និងមន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងការអនុវត្តន៍នូវវិធានការ ទប់ ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅគ្រប់មូលដ្ឋានអាជីវកម្មនៅក្នុងស្រុក និងត្រូវមាន អនាម័យជាប់ជាប្រចាំ បើទោះបីជាស្ថានភាពជំងឺកូវីដ១៩ នាពេលនេះបានធូរស្រាលក៏ពិត មែន ហើយត្រូវជំរុញប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានចាក់វ៉ាក់សាំងបង្ការឲ្យបានគ្រប់ៗគ្នា។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print