មុខតំណែង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចំនួន ៤រូបត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព សារព័ត៌មាន “នគរវត្ត” ទទួលបាននៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ គឺព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចំនួន ៤រូប។

តាមព្រះរាជក្រឹត្យ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចំនួន ៤រូប ដែលត្រូវបានតែងតាំង រួមមាន៖

ទី១៖ លោក អ៊ុ ម៉ារ៉ា អតីតអភិបាលខេត្តព្រះវិហារ និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

ទី២៖ លោក អ៊ុត សំអន អតីតអភិបាលខេត្តកំពង់ធំ និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

ទី៣៖ លោក រស់ វរុណ បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

ទី៤៖ លោក ផាន់ ចាន់ធុល អតីតអភិបាលខេត្តប៉ៃលិន និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print