តោះ! អ្នកណាខ្លះចង់ទៅលេងទឹកធ្លាក់ឆាយយោង!

ចែករំលែក៖

ខេត្ត​កោះកុង​៖​ បេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​១០​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ តោះទៅលេងទឹកធ្លាក់ឆាយយោង! ទឹកធ្លាក់ឆាយយោងស្ថិតក្នុងឧទ្យាជាតិជួរភ្នំក្រវ៉ាញកណ្តាល ក្នុងភូមិសាស្ត្រ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ។

ប្រភពដដែលបន្តថា​ ទឹកធ្លាក់ឆាយយោងដែលមានចម្ងាយផ្លូវ ១៥០គីឡូម៉ែត្រ ពីភ្នំពេញ ដល់ភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ធ្វើដំណើរដោយរថយន្ត និងម៉ូតូតាមផ្លូវជាតិលេខ ៤ និង លេខ៤៤។ បន្តដំណើរ ១០គីឡូម៉ែត្រ ពីភូមិតាំងបំពង់ ដល់ភ្នំខ្នងក្រពើ (៥គីឡូម៉ែត្រ អាចជិះគោយន្ត ម៉ូតូ និងថ្មើរជើង ពីភូមិតាំងបំពង់ ដល់ជើងភ្នំ ហើយ៥គីឡូម៉ែត្រថ្មើរជើង ពី ជើងភ្នំ ដល់ ទីបោះជុំរុំខ្នងក្រពើ)។ បន្ទាប់មកបន្តដំណេីរ ១២គីឡូម៉ែត្រ ដោយថ្មើរជើងពីភ្នំខ្នងក្រពើ ដល់ទឹកធ្លាក់ឆាយយោង។

ការធ្វើដំណើរថ្មើរជើងទៅកាន់ទឹកធ្លាក់ឆាយយោង អាចមើលឃើញទេសភាពព្រៃស្រល់ធម្មជាតិ វាលស្មៅនៅតាមផ្លូវទៅកាន់ទឹកធ្លាក់ និងទេសភាពព្រៃដ៏ខៀវស្រងាត់ នៅជុំវិញទឹកជ្រោះ អមជាមួយសម្លេងទឹកហូរកាត់ថ្ម ពិរោះ រន្តំ ជាមួយខ្យល់ដ៏បរិសុទ្ធពីធម្មជាតិ បំពេរអារម្មណ៍អ្នកទេសចរណ៍ ដែលទៅកម្សាន្តអោយជក់ចិត្ត ជាមួយសម្រស់ធម្មជាតិ នឹងរំសាយទុក្ខកង្វល់ផ្សេងៗ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print