ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់បបួលកូនឲ្យស្លាប់ជាមួយមិនស្លាប់បែជា
យកសាំងចាក់ដុតសម្លាប់ខ្លួននៅវេលាម៉ោង៥ និង៥៣ នាទីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២២ នៅ
ចំណុចឡធ្យូង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចប្រាប់ថា សពស្ត្រីរងគ្រោះឈ្មោះងួន ស្រីមុំ ភេទស្រី អាយុ ៥០ ឆ្នាំ រស់នៅ ភូមិសង្កាត់ខាងលើ ។
សមត្ថកិច្ចបន្ថែមថាៈបន្ទាប់ពីទទួល
ដំណឹងក្នុងករណីខាងលើបានចុះទៅដល់ចំណុចកើតហេតុក៏ឃើញសាក
សពស្លាប់ក្នុងភ្នក់ភ្លើង លុះនៅវេលាម៉ោង៦និង៣០នាទី ក្រុមការងារបានបង្កើតគណៈកម្មាដោយមានការ
សម្របសម្រួល ពីឯកឧត្តមកើត វណ្ណារ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យសាកសព មានការចូលរួមគ្រប់មន្ត្រីជម្នាញស្ថាប័នអាជ្ញាធរក្នុងមូលដ្ឋាន។
តាមការសាកសួរបំភ្លឺពីឈ្មោះជុំ សុខខេង ភេទប្រុសអាយុ 52ឆ្នាំរស់នៅភូមិបាលិលេយ្យ 2 សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយ
មានជ័យ បានរៀបរាប់ថា នៅថ្ងៃទី 9 ខែមិថុនាឆ្នាំ 2022 ពីវេលាម៉ោង 15 និង 30 នាទីនាងខ្ញុំកំពុងអង្គុយលក់ដូរនៅផ្ទះស្រាប់តែលឺសម្លេងក្មេងប្រុសអាយុ 12 ឆ្នាំបានស្រែកថាអ៊ុំលក់កាហ្វេជួយផងម៉ែខ្ញុំបង្ខំឱ្យខ្ញុំលេបថ្នាំកណ្ដុរ ខ្ញុំមិនចង់ស្លាប់ទេ បន្ទាប់មកពួកខ្ញុំនឹងអ្នកជិត
ខាង បាននាំគ្នាទៅមើលស្រាប់តែឃើញឈ្មោះងួនសុខមុំ (សាកសព)ភេទស្រីអាយុ 50 ឆ្នាំកំពុងយកថ្នាំកណ្ដុរ បញ្ចុក កូនហើយពួកខ្ញុំក៏បាននាំគ្នាជួយចាប់គាត់យកក្មេងចេញ ។ ចំណែកឈ្មោះសុខមុំបានលេបថ្នាំកណ្ដុរអស់ខ្លះហើយគាត់បានជិះម៉ូតូឌុបចេញទៅក្រៅបានប្រហែល 20 នាទីស្រាប់តែឮអ្នកភូមិនិយាយថាឈ្មោះសុខមុំបានដុតខ្លួនឯងស្លាប់បាត់ហើយ។
_ តាមការសាកសួរបំភ្លឺពីឈ្មោះចាយ មែង ភេទប្រុសអាយុ 64 ឆ្នាំត្រូវជាប្ដីសពរងគ្រោះបានរៀបរាប់ថា : កាល
ពីថ្ងៃទី 4 ខែមិថុនាឆ្នាំ 2022 ពីខ្ញុំបាទបានយកប្រពន្ធទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបុរី។ដល់ថ្ងៃទី 9 ខែមិថុនាឆ្នាំ 2022 ខ្ញុំបានបានត្រឡប់មកផ្ទះវិញ។ ពេលមកដល់ផ្ទះវិញប្រពន្ធខ្ញុំបាទបានប្រមូលឯកសារសំបុត្រកំណើតយកទៅដុតចោល ឃើញដូចនេះខ្ញុំបានទៅហាមឃាត់ តែគាត់អត់ព្រមរួចចាប់ក្របួចក៏អាវខ្ញុំព្រមទាំងទាញកាំបិតដេញកាប់ខ្ញុំ ខ្ញុំក៏រត់ទៅតូបលក់គ្រឿងក្រអូបរបស់កូនលុះបានប្រហែលកន្លះម៉ោងក្រោយមកស្រាប់តែមានម៉ូតូឌុបឈ្មោះតាអាន បានប្រាប់ខ្ញុំថាប្រពន្ធខ្ញុំបានចាប់កូនប្រុសឈ្មោះយឿងវឌ្ឍនាបញ្ច្រកថ្នាំកណ្ដុរ តែខ្ញុំមិនបានមកទេ ។ លុះប្រហែល 20 នាទីក្រោយកូនបានទូរសព្ទប្រាប់ខ្ញុំថាម្តាយបានចាក់សាំងដុតខ្លួនឯងហើយ ពេលនោះខ្ញុំបានជិះម៉ូតូមកមើលក៍ឃើញប្រពន្ធខ្ញុំឆេះស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចបញ្ជាក់ថាៈតាមការត្រួតពិនិត្យកន្លែងកើតហេតុ: កន្លែងកើតហេតុស្ថិតនៅក្នុព្រៃល្បាស់ចំណុចដីឡូទំនេ នៅខាងជើងសាកសពចំងាយប្រវែង1,20ម មានដបសាំង1ចំណុះ1លីត្រ (ដបកែវ ) នៅខាងកើតសាកសពចំងាយប្រវែង 30សមមានដែកកេះពណ៌លឿង1។
តាមការត្រួតពិនិត្យសាកសព :
សាកសពមានសភាពឆេះខ្លោចផ្នែកខាងមុខ តែពុំមានស្លាកស្នាមអ្វីគួអោយកត់សំគាល់ករណីឃាតកម្មនោះឡើយ។
ក្រោយពី ការសន្និដ្ឋានរបស់គណ:កម្មការ :យោងតាមការសាកសួរបំភ្លឺពីអ្នកជិតខាង និងប្តីសាកសព យោងតាមការត្រួតពិនិត្យស្រាវជ្រាវ របស់មន្ត្រីជុំនាញជុំវិញកន្លែងកើតហេតុ និងសាកសព ដោយមានការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ព្រំ គឹមហៀងគរូពេទ្យកោសល្យវិច័យនៃមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតបានសន្និដ្ខានថា : សាកសពបានធ្វើអតឃាតដោយយកសាំងចាក់ដុតសម្លាប់ខ្លួនឯង ។ សាកសពពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនិងអំពើឃាត្តកម្មឡើយ ។ ក្រុមគ្រួសារស្នើសុំយកសាកសពទៅធ្វើបុណ្យនៅភូមិគីឡូលេខ4 សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័ ។ ជំនាញស្នើសុំប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ វណ្ណា