ចាប់ខ្លួនមុខសញ្ញាប៉ុនប៉ងមនុស្សឃាត់នៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាប៉ុនប៉ងមនុស្សឃាត់ម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅចាប់ខ្លួនកាលពីវេលាម៉ោង៥:១០នាទីល្ងាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ នៅចំនុចផ្ទះជួល ផ្លូវលំ ក្រុមទី៤ ភូមិដើមកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។ ជនសង្ស័យមានឈ្មោះ សុខ យ៉ាន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះជួលចំនុចចាប់ខ្លួន ។

លោកទេព បូរ៉ា នាយប៉ុស្តិ៍នគរបាល រដ្ឋបាលច្បារអំពៅទី២ បានអោយដឹងថា ករណីចាប់ខ្លួនជនសង្ស័យរូបនេះធ្វើឡើងទៅតាមដីការបង្គាប់អោយស្វែងរកចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញចេញដោយលោកចៅក្រមស៊ើបសួរ ស៊ឹន វិសាល លេខ២៨៥០ចុះថ្ងៃទី១១ ខែវិច្ឆិការ ឆ្នាំ២០០៩ ចោទប្រកាន់ជនសង្ស័យពីបទប៉ុនប៉ងមនុស្សឃាត ប្រព្រិត្តិទៅកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០៩ នៅចំនុចភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ។

លោកនាយប៉ុស្តិ៍បានបន្តថា នៅថ្ងៃដែល ជនសង្ស័យធ្វើសកម្មភាពលោកមិនទាន់ចោលកាន់តំណែងជានាយប៉ុស្តិ៍នោះទេ ដូច្នេះលោកមិនដឹងថាជនសង្ស័យមានបក្ខពួកប៉ុន្មាននាក់ហើយធ្វើសកម្មភាពល្មើសទៅលើជនរងគ្រោះដូចម្តេចនោះឡើយ ទោះជាយ៉ាងណាក៏ដោយអោយតែមានដីការស្វែងរកចាប់ខ្លួន លោកនិងអនុវត្តតាមអំ ណាចដីការទាំងអស់មិនទុកអោយជនដែលប្រព្រិត្តិបទល្មើសរួចផុតពីការចោទប្រកាន់នោះទេ ។

បច្ចុប្បន្នជនសង្ស័យត្រូវបាន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕សណ្តោស

...

IMG-20150723-WA0127

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print