វគ្គហ្វឹកហ្វឺនបំប៉នបណ្តាទ័ពជំនាញ យុទ្ធវិធីថ្មើជើងឆ្នាំ២០២២ បានដំណើរការបើកវគ្គក្រោមអធិបតីភាព មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២

ចែករំលែក៖

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៏ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នបណ្តាទ័ពជំនាញ យុទ្ធវិធីថ្មើរជើង ឆ្នាំ២០២២ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ។

 

វរសេនីយ៍ទោ សេង ម៉េងឡុង នាយការយាល័យហ្វឹកហ្វឺនកងពលធំអន្តរាគមន៍លេខ២ បានរាយការណ៍អំពី វគ្គហ្វឹកហ្វឺនបំប៉នបណ្តាទ័ពជំនាញ យុទ្ធវិធីថ្មើរជើងឆ្នាំ២០២២ រួមមាន៖

      + សិក្ខាកាមសរុបចំនួន ៨៧៧នាក់ 

      + អនុគណៈកម្មការ ១៥នាក់ 

      + គ្រូយោធចារ្យ ៨៨នាក់  សិក្សារយៈពេល ៩១ថ្ងៃ ស្មើនឹង ៦៣៧ម៉ោង សិក្សាខ្លឹមសារមេរៀនមាន ៖ បច្ចេកទេសអាវុធថ្មើរជើង ,យុទ្ធវិធីថ្មើរជើង  , អប់រំចិត្តសាស្ត្រ , វិន័យ និងយោធារួម ។

 

លោកឧត្តមសេនីយ៍ឯក កែវ ធី ជំនួសមុខឲ្យ លោកមេបញ្ជាការកងទ័ពជើងគោក បានមានមតិផ្ដាំផ្ញើ ដល់សិក្ខាកាមវគ្គហ្វឹកហ្វឺនបំប៉នបណ្ដាទ័ពជំនាញ យុទ្ធវិធីថ្មើរជើងឆ្នាំ២០២២ ដែលប្រារព្ធបើកវគ្គនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការ ទទួលខុសត្រូវ និងសក្តានុពលការពារជាតិ ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ និងបម្រើឲ្យការងារប្រយុទ្ធស្របទៅតមលក្ខណះបច្ចេកទេស សំដៅលើកកម្ពស់ចំណេះដឹង និងចំណេះធ្វើឲ្យដើរទន្ទឹមគ្នា ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចចូលរួមចំណែកលើភារកិច្ចការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី ជាតិមាតុភូមិនៃយើង ។

 

លោក ឧត្ដមសេនីយ៍ឯក កែវ ធី បានគូសបញ្ជាក់ពីគោលការណ៍មួយចំនួនដែលជាកត្តាចាំបាច់ដែលធ្វើឲ្យជោគជ័យនៃការបណ្តុះបណ្តាលធនធានមនុស្សនៃកងយោធពលខេមរភូមិន្ទ បានល្អ និងជោគជ័យ មានដូចជា ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង , គណៈគ្រប់គ្រងវគ្គ ត្រូវមានគោលការណ៍ និងចក្ខុវិស័យច្បាស់លាស់ រីឯគ្រូយោធាចារ្យត្រូវមាន និងរៀបចំឯកសារមេរៀនគ្រប់គ្រាន់ និងល្អៗ និងអនុវត្តន៍នូវវិន័យម៉ឺងម៉ាត់ទាំងនៅក្នុងថ្នាក់ ក៏ដូចជានៅទីលាន ។

 

តំណាងសិក្ខាកាមទាំងអស់បានប្ដេជ្ញាចិត្តខិតខំរៀនសូត្រ មានវិន័យខ្ពស់ គោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រអោយបានទៀងទាត់ ពេលបញ្ជប់វគ្គទទួលបានលទ្ធផលល្អ 

 

លោកឧត្តមសេនីយ៍ឯក កែវ ធី បានផ្សព្វផ្សាយដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី៥ និងអំពាវដល់នាយ-ពលទាហាន និងសិក្ខាកាមត្រូវចាក់វ៉ាក់សាំងទាំងអស់គ្នា ដើម្បីជៀសវាងពីជំងឺដ៏កាចសាហាវនេះ ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print