លោក មុត ចន្ថា ចាត់ទុក លោក សម រង្ស៊ី ជាអ្នកដែលខុសជាប្រវត្តិសាស្រ្តធំបំផុត គឺបុគ្គល សម រង្ស៉ី ដែលក្បត់ឆន្ទៈប្រជាពលរដ្ឋខ្មែរ !

ចែករំលែក៖

ភ្នំពេញ : មនុស្សជំនិត លោក កឹម សុខា គឺលោក មុត ចន្ថា នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ថា, អ្នកដែលខុសជាប្រវត្តិសាស្រ្តធំបំផុត គឺបុគ្គល សម រង្ស៉ី ដែលក្បត់ឆន្ទៈប្រជាពលរដ្ឋខ្មែរ ! ។

លោកបានបង្ហោះ facebook លើផេកផ្លូវការថា, អ្នកណាខុស!

***។ 

លោក មុត ចន្ថា បញ្ជាក់ថា, អ្នកដែលខុសជាប្រវត្តិសាស្រ្តធំបំផុត គឺបុគ្គល សម រង្ស៉ី ដែលក្បត់ឆន្ទៈប្រជាពលរដ្ឋខ្មែរ ដោយរត់ចោលស្មារតីបង្រួបបង្រួមដែលជាបំណងប្រាថ្នាយ៉ាងមុតមាំរបស់ប្រជាពលរដ្ឋខ្មែរពាក់កណ្លាលប្រទេសដែលបានបោះឆ្នោតឱ្យគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ នៅឆ្នាំ២០១៣ និង ឆ្នាំ២០១៧។ 

នេះជាសំដីលោក មុត ចន្ថា ទាំងស្រុង ដោយនិយាយថា, បុគ្គល សម រង្ស៉ី អះអាងថាឈ្នះការបោះឆ្នោតឃុំ-សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា គឺខុសទាំង និងដោយគ្មានការអៀនខ្មាស់។ ខាងក្រោមនេះ គឺជាលទ្ធផលប្រៀបធៀបនៃការបោះឆ្នោតឃុំ-សង្កាត់ ៣អាណត្តិចុងក្រោយ គឺឆ្នាំ២០១២, ឆ្នាំ២០១៧ និងឆ្នាំ២០២២ ៖

លទ្ធផលបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ របស់គណបក្សសង្រ្គោះជាតិ គឺទទួលបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៥,០០៧អាសនៈ/ក្រុមប្រឹក្សា និងតំណែងមេឃុំ-ចៅសង្កាត់ ចំនួន ៤៨៩តំណែង ហើយនិងសម្លេងឆ្នោតសរុប ៣,០៥៦,៨២៨លានសម្លេង។ លទ្ធផលនេះបានកើតចេញពីការរួបរួមរវាងគណបក្សសិទ្ធិមនុស្ស-កឹម សុខា និង គណបក្សសមរង្ស៉ី-សម រង្ស៉ី នៅខែកក្កដា ឆ្នាំ២០១២។ ចូរកុំភ្លេចថា ឯកឧត្តម កឹម សុខា បានដឹកនាំគណបក្សសង្រ្គោះជាតិចូលរួមក្នុងការបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ២០១៧ ក្នុងនាមជាប្រធានគណបក្ស ខណៈដែលលោក សម រង្ស៉ី បានក្លាយជាទណ្ឌិតដែលគណបក្សមិនអាចមានទំនាក់ទំនង និងមិនអាចប្រើប្រាស់ឯកសារជាអក្សរ សម្លេង ឬវីឌីអូ និងរូបភាព ហើយសូម្បីតែរូបថតចាប់ដៃរបស់បុគ្គល សម រង្ស៉ី ក៏ត្រូវបានក្រសួងមហាផ្ទៃបង្គាប់ឱ្យដកចេញដែរ។ ប៉ុន្តែលទ្ធផលឈ្នះនេះ គឺជាលទ្ធផលរួបរួម!

យោងតាមលទ្ធផលមិនផ្លូវការ (មិនមែនលទ្ធផលចេញដោយ គជប) នៃការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ របស់បក្សភ្លើងទៀន អាចឈ្នះបានអាសនៈចំនួន ២,១៧៦អាសនៈ និងសម្លេងឆ្នោតប្រមាណជាជាង ១,៥០០,០០០សម្លេង។ ដូច្នេះ ប្រសិនជាប្រៀបធៀបជាមួយអាសនៈក្រុមប្រឹក្សាដែលគណបក្សសង្រ្គោះជាតិបានឈ្នះនៅឆ្នាំ២០១៧ គឺបក្សភ្លើងទៀនចាញ់បាត់អាសនៈជាង ២,៨៣១អាសនៈក្រុមប្រឹក្សា, ចាញ់បាត់តំណែងមេឃុំ-ចៅសង្កាត់ ចំនួន ៤៨៥តំណែង និងចាញ់បាត់សម្លេងឆ្នោតប្រមាណជាជាង ១,៥៥៦,៨២៨សម្លេង។ 

បុគ្គល សម រង្ស៉ី ថា បក្សភ្លើងទៀនបានឈ្នះឆ្នោតពីសូន្យកៅ មកមានកៅវិញ។ ការអះអាងនេះ គឺខុសទាំងស្រុង ព្រោះបក្សភ្លើងទៀនបានធ្វើឱ្យបាត់បង់អាសនៈ តំណែងមេឃុំ-ចៅសង្កាត់ និងសម្លេងឆ្នោតរបស់គណបក្សសង្រ្គោះជាតិលើសពីចំនួនជាងពាក់កណ្តាល។ គេបានកត់សម្គាល់ឃើញថា ទាំងនៅមុនពេលឃោសនា និងទាំងក្នុងអំឡុងពេលឃោសនា បក្សភ្លើងទៀន និងលោក សម រង្ស៉ី ដែលប្រើប្រាស់តួនាទីជាប្រធានស្តីទីក្លែងក្លាយប្លន់យកបានតាមរយៈសន្និសីទពិភពលោក ២ ធ្នូ ២០១៨ ព្រមទាំងអ្នកនយោបាយជាប់បម្រាម និងជាទណ្ឌិត បានឃោសនាភ្ជាប់ជាមួយគណបក្សសង្រ្គោះជាតិ និងបំភ័ន្តបំភ្លៃថា បក្សភ្លើងទៀន និងបក្សសង្រ្គោះជាតី គឺតែមួយ ឬដូចគ្នា នៅតែប្រជាពលរដ្ឋខ្មែរដែលបានបោះឆ្នោតឱ្យបក្សសង្រ្គោះជាតិ នៅឆ្នាំ២០១៧ មិនបានចេញទៅបោះឆ្នោតឱ្យបក្សភ្លើងទៀន ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឡើយ។ 

ដូច្នេះ អ្នកគាំទ្រគណបក្សសង្រ្គោះជាតិកើតចេញពីការរួបគ្នានេះបានកាត់ទោសបក្សភ្លើងទៀន និងបុគ្គល សម រង្ស៉ី ដែលជាជនក្បត់ឆន្ទៈនិងបំណងប្រាថ្នារបស់ពួកគាត់។ ឯកឧត្តម កឹម សុខា នៅតែបន្តគោរពឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ ដោយបានជ្រើសរើសមិនទៅបោះឆ្នោតឃុំ-សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា កន្លងទៅថ្មីៗនេះ ព្រោះលោកមិនគាំទ្រគណបក្សនយោបាយប្រកួតប្រជែងណាមួយក្នុងចំណោមគណបក្សនយោបាយទាំង ១៧បក្ស ហើយប្រជាពលរដ្ឋខ្មែរជិត ២លាន ក្នុងចំណោមជាង ៣លាននាក់ដែលធ្លាប់បានបោះឆ្នោតឱ្យបក្សសង្រ្គោះជាតិ នៅក្នុងការបោះឆ្នោតឃុំ-សង្កាត នៅឆ្នាំ២០១៧ ក៏បានជ្រើសរើសមិនទៅបោះឆ្នោត ទោះបីមានវត្តមានបក្សភ្លើងទៀនដែលបានខិតខំឃោសនាបន្លំភ្នែក និងបំភ្លៃក៏ដោយ ក៏នៅតែមិនមែនជាជម្រើសរបស់ពួកគាត់ដើម្បីជ្រើសរើសដែរ។ 

លោក សម រង្ស៉ី កំពុងព្យាយាមបៀមឈាមព្រួសដាក់អ្នកដទៃ ដើម្បីបិទបាំងភាពបរាជ័យយ៉ាងអាម៉ាស់របស់ខ្លួន។ ខណៈដែលបុគ្គល សម រង្ស៉ី បានសារភាពដោយក្តីអាម៉ាស់ថា ដោយសារ ឯកឧត្តម កឹម សុខា មិនចេញទៅបោះឆ្នោត ទើបក្លាយហេតុបច្ច័យធ្វើឱ្យបក្សភ្លើងទៀនរបស់គាត់ចាញ់នៅក្នុងការបោះឆ្នោតយ៉ាងធ្ងន់ធ្ងរដែលខុសពីការរំពឹងទុក តាមរយៈសារជយឃោស «ឈ្នះមិនឈ្នះ – ឈ្នះ!» ដែលក្រោយការបោះឆ្នោតបែរជាចេញសារផ្សេង «ចាញ់មិនចាញ់ – ចាញ់!»។ ចំណុចនេះបានធ្វើឱ្យបុគ្គល សម រង្ស៉ី ភ្លឺភ្នែកដូចត្រូវរន្ទះបាញ់ខុស ព្រោះថាលទ្ធផលនៃអំពើក្បត់ឆន្ទៈនិងសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ និងស្មារតីនៃការរួបរួម គឺទទួលបានមកវិញនូវបរាជ័យយ៉ាងដំណំបែបនេះ។ ជាងនេះទៀត សម រង្ស៉ី ភ្ញាក់ខ្លួនកាន់តែច្បាស់នោះ គឺលទ្ធផលបោះឆ្នោតនៅឆ្នាំ២០១៣ និងឆ្នាំ២០១៧ កើតចេញពីកម្លាំងរួបរួមរវាងបក្សសិទ្ធិមនុស្ស និងបក្សសមរង្ស៉ី

ដែលជាឆន្ទៈនិងសេចក្តីប្រាថ្នាជាក់លាក់របស់ប្រជាពលរដ្ឋ បានឆ្លុះបញ្ចាំងឱ្យឃើញថា លទ្ធផលបោះឆ្នោតនភឆ្នាំ២០២២នេះ គឺជាលទ្ធផលក្បត់។

លទ្ធផលបោះឆ្នោតរបស់បក្សភ្លើងទៀន-សម រង្ស៉ី ឆ្នាំ២០២២នេះ គឺគ្រាន់តែជាការវិលត្រឡប់ទៅរកអតីតនយោបាយ កាល ឆ្នាំ២០១២ ដែលបក្សនេះបានចូលរួមបោះឆ្នោតឃុំ-សង្កាត់ ដែលទទួលបានអាសនៈប្រមាណជា ២,១៥៥អាសនៈ, តំណែងមេឃុំ-ចៅសង្កាត់ចំនួន ២២តំណែង (បាត់អស់ ១៨តំណែង នៅឆ្នាំ២០២២នេះ) និងសម្លេងឆ្នោតជាង ១,២០០,០០០សម្លេង ប៉ុណ្ណោះ។ ដូច្នេះ ប្រសិនជាប្រៀបធៀបលទ្ធផលបោះឆ្នោតឆ្នាំ២០១២ ទៅនឹងលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ និងឆ្នាំ២០២២ បក្សភ្លើងទៀននៅតែចាញ់។ 

សំដីរបស់បុគ្គល សម រង្ស៉ី ដែលថាពីអត់កៅអីរហូតមានកៅអី គឺឈ្នះ គ្រាន់តែជាសំដីស្លែងលុបលាងភាពអាម៉ាស់របស់ខ្លួនប៉ុណ្ណោះ។ គណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយមានអាសនៈចំនួន ៥,០០៧អាសនៈក្រុមប្រឹក្សា ក្នុងនោះមានតំណែងមេឃុំ-ចៅសង្កាត់ចំនួន ៤៨៩តំណែង និងសម្លេងឆ្នោតជាង ៣,០៥៦,៨២៨ លានសម្លេង ប៉ុន្តែបក្សភ្លើងទៀន-សម រង្ស៉ី មិនអាចដណ្តើមបានពាក់កណ្តាលផង។ លោក សុន ឆ័យ ខំដើរអួតប្រាប់ទូតបរទេសនៅមុនបោះឆ្នោតថា បក្សភ្លើងទៀននឹងឈ្នះអាសនៈ ៧៥% នៃ ៤១% នៃអាសនៈឃុំ-សង្កាត់របស់គណបក្សសង្រ្គោះជាតិ នៅឆ្នាំ២០១៧ ឬ ៣១% នៃ ៤១% នៃអាសនៈចំនួន ៥,០០៧អាសនៈ។ លទ្ធផលចុងក្រោយ គឺ ៧៥% ខ្យល់ ឬ ៣១% ខ្យល់!

សំដីរបស់បុគ្គល សម រង្ស៉ី ដែលស្រែកឡូឡាចោទដាក់គេឯងនៅពេលនេះ ប្រៀបដូចជាខ្លួនគាត់ជាឆ្កែឆ្គួត តែខំលាងខ្លួន ដើម្បីកុំឱ្យប្រជាពលរដ្ឋខ្មែរកាតទោសសម្លាប់ចោលដូចឆ្កែឆ្គួត។ ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋខ្មែរបានចេញសាលក្រមកាត់ទោសគាត់ និងបក្សភ្លើងទៀននៅក្នុងការបោះឆ្នោត នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ រួចហើយ ប៉ុន្តែនៅឡើយតុលាការកំពូលកាត់ទោសបក្សភ្លើងទៀនដែលរំលោភបំពានច្បាប់វិសោធនកម្មនៃច្បាប់ ស្តីពីគណបក្សនយោបាយ, ច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងសាលដីការបស់តុលាការកំពូល ស្តីពីកាេរំលាយគណបក្សសង្រ្គោះជាតិ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្កាំ២០១៧៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print