សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីការបាញ់សាកល្បងមីស៊ីលថ្មីៗនៅឧបទ្វីបកូរ៉េ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ : សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពី ការបាញ់សាកល្បងមីស៊ីលថ្មីៗនៅឧបទ្វីប កូរ៉េ ១០ ខែមិថុនា ឆ្នាំ២០២២ ។

1. អាស៊ានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនាពេលថ្មីៗ នូវការសាកល្បង មីស៊ីលអន្តរទ្វីប និងការបាញ់មីស៊ីលរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ ការវិ វឌ្ឍដ៏គួរឱ្យព្រួយបារម្ភនេះបង្ហាញពីកំណើនភាពតានតឹងលើឧបទ្វីបកូរ៉េ និងគំរាមកំហែង ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងក្នុងពិភពលោក។

2. ដោយទទួលស្គាល់ថាអស្ថិរភាពនៅឧបទ្វីបកូរ៉េប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរ ភាពក្នុងតំបន់ អាស៊ានជំរុញឱ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ, អនុវត្តការអត់ធ្មត់ ដើម្បីកាត់បន្ថយភាពតានតឹង និងជៀសវាងសកម្មភាពដែលអាចធ្វើឱ្យស្ថានការណ៍ កាន់តែធ្ងន់ធ្ងរឡើង។

3. អាស៊ានសូមរំលឹកឡើងវិញពីការអំពាវនាវឲ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉ អនុវត្ត បានពេញលេញនូវសេចក្តីសម្រេចចិត្តដែលពាក់ព័ន្ធទាំងអស់របស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាតិ ដោយគិតគូរដល់ការអំពាវនាវរបស់សហគមន៍អន្តរជាតិសូម ឱ្យប្រើប្រាស់មធ្យោបាយការទូត ដើម្បីផលប្រយោជន៍នៃការរក្សាសន្តិភាព និងសន្តិសុខក្នុង តំបន់។ កិច្ចប្រឹងប្រែងផ្នែកការទូត រួមទាំងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការ សន្ទនាដោយសន្តិវិធីក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ គួរតែបន្តស្ថិតនៅជាអាទិភាព។

4. អាស៊ានសូមបញ្ជាក់សារជាថ្មីអំពីការត្រៀមខ្លួនដើម្បីដើរតួនាទីស្ថាបនា រួមទាំងតាមរយៈការ ប្រើប្រាស់យន្តការដឹកនាំដោយអាស៊ាន ដូចជាវេទិកាតំបន់អាស៊ាន ដើម្បីកាត់បន្ថយភាព តានតឹង និងនាំមកនូវការលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ដែលអាច ផ្ទៀងផ្ទាត់ ហើយមិនប្រែក្រឡាស់បាន និងប្រកបដោយសន្តិវិធី ។ អាស៊ានសូមសង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាព និងស្ថិរភាព ក៏នឹងមានសារប្រយោជន៍ ដល់ការអភិវឌ្ឍ និង វិបុលភាពសម្រាប់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ព្រមទាំងតំបន់ទាំងមូលផង ដែរ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print