ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃេីញចងកសម្លាប់ខ្លួនក្នុងរោងលក់ទឹកត្នោតជូរមួយកន្លែងបង្កការភ្ញាក់ផ្អេីលកាលពី
វេលាម៉ោង៩ព្រឹក ថ្ងៃទី១២ខែមិថុនាឆ្នាំ២០២២ នៅចំនុច រោងលក់ទឹកត្នោតជូរ ស្ថិតនៅតាមបណ្ដោយផ្លូវ រថភ្លើង ភូមិ
តិក្ខប្បញ្ញោ សង្កាត់ សំរោង ក្រោម ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ ឈ្មោះ ឈង់ រ៉ា ឌុច ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ កម្មករ សំណង់ មានស្រុកកំណើត ភូមិ ជេីងត្នោត ឃុំត្នោត ស្រុក ជីក្រែង ខេត្តសៀមរាប ។
តាមការបំភ្លឺ របស់ ឈ្មោះឆាន គីមស្រ៊ន ភេទប្រុសអាយុ៥៤ឆ្នាំ មុខរបរ ឡេីង ត្នោត បានឱ្យដឹងថា នៅមុនពេលកេីតហេតុ កាលពីល្ងាច ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២២ ជនរងគ្រោះ បាន មកផឹក ស្រា នៅ កញ្ចុះ ប្អូនគាត់ ជិតកន្លែងកើតហេតុ ក្រោយពេល ជនរងគ្រោះ ផឹកអស់មួយយួរ ហេីយគិតលុយ រួចហើយ ជនរងគ្រោះ បន្ត ទៅផឹក នៅ កញ្ចុះ មួយទៀត ដែល នៅ ជិតកន្លែងកើតហេតុនោះដែរ បន្ទាប់មក ជនរងគ្រោះ ផឹកហេីយ គិតលុយ ចេញ ទៅបាត់ទៅ ប៉ុន្តែ មិន ដឹងថាទៅណានោះទេ។
លុះ នៅ វេលាម៉ោង កេីតហេតុខាងលេី ក៏ មាន ការភ្ញាក់ ផ្អេីល ថា មាន មនុស្ស ចងកសម្លាប់ ខ្លួន តែម្ដង ទេីប ពួកគាត់ បាន រាយការណ៍ ទៅ ប្រាប់ សមត្ថកិច្ច។
ក្រោយការធ្វើកោសល្យវិច្ច័យ សមត្ថកិច្ចបានសន្និដ្ធានថា៖ ជនរងគ្រោះពិតជាស្លាប់ដោយចងកពិតប្រាកដ៏មែន។
បច្ចុប្បន្ន សពត្រូវបាននគរបាល យកទៅ តម្កល់ នៅ វត្ត តិក្ខប្បញ្ញោ រង់ចាំ សាច់ញាតិ យកទៅ ធ្វើ បុណ្យ តាម ប្រពៃណី៕
ដោយ៖សុខាសែនជ័យ