ខេត្តស្ទឹងត្រែង៖ លំនៅឋានជាច្រើនខ្នងបូករួមនិងផលដំណាំជាច្រើនទៀតរបស់ប្រជាជាពលរដ្ឋបានរងការខូចខាតបំផ្លិចបំផ្លាញដោយគ្រោះធម្មជាតិភ្លៀងផ្គរលាយឡំខ្យលកន្ត្រាក់តែមិនបង្ករឱ្យមានថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ។
ហេតុការណ៍ខ្យល់កន្ត្រាក់បង្ករឱ្យលំនៅឋានរបើកដំបូលនិងខូចខាត់ផល់ដំណាំផងនោះបានកើតឡើងនៅវេលាយប់ថ្ងៃទី១១មិថុនា២០២២ដែលមានឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់និងនៅសង្កាត់ក្រុងស្ទឹងត្រែង។
ប្រភពបឋមថាមានផ្ទះ
សម្បែងប្រជាពលរដ្ឋ
ដែលត្រូវបំផ្លាញដោយខ្យល់កន្ត្រាក់ចំនួន៣ខ្នង
នៅឃុំស្រែឬស្សីស្រុកថាឡាបរិវ៉ាត់និងនៅសង្កាត់ក្រុងស្ទឹងត្រែងមួយខ្នងត្រូវប៉ើងដំបូលធ្លាក់ចូលទឹកស្រះចម្ងាយជាង១០០ម៉ែត្រពីផ្ទះ។
ហើយផ្ទះមួយខ្នងនៅសង្កាត់ស្ទឹងត្រែងនេះត្រូវបានសាខាកាក
បាទក្រហមខេត្តបាននាំយកអំណោយទៅឧបត្ថមសង្គ្រោះភ្លាមៗហើយនាព្រឹកថ្ងៃទី១២នេះ។
តាមប្រភពថាការជះឥទ្ធិពលនៃគ្រោះធម្មជាតិខាងលើនេះបានកើតឡើងចាប់ផ្តើមធ្លាក់ភ្លៀងលាយឡំខ្យល់កន្ត្រាក់បណ្តើរៗចាប់ពីរសៀលថ្ងៃ
១១មិថុនា២០២២រហូតដល់វេលាយប់គឺមេឃមានពពកដុំៗខ្មៅងងឹតផងនោះក៏បានបង្ករឱ្យមានគ្រោះធម្មជាតិកើតឡើងបើកដំបូលផ្ទះនិងដួលរលំដើមឈើជាដើមផងនោះតែម្តង។
លុះព្រឹកថ្ងៃទី១២មិថុនា២០២២នេះអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែងនៅមិនទាន់បានបង្ហាញព័ត៌មានលម្អិតស្តីពីការខូចខាតនិងផល់ប៉ះពាល់ទាំងស្រុងនៅឡើយទេ ដោយរង់ចាំការស្រង់ស្ថិតិពីអាជ្ញាធរភូមិឃុំសង្កាត់ស្រុកសិន ដើម្បីចុះនាំយកអំណោយកាកបាទក្រហមទៅឧបត្ថមសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះនោះ៕
ដោយ ជីវ័ន្ត