ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយបានការអនុញ្ញាតពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចំការលើ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពឺ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលមេសរជ្រៃ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដងក្ដារ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន
បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី (ដោយប្រេីវិធានញុះញង់) រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន១២នាក់(ប្រុស) ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៥កញ្ចប់ (ធំ០១កញ្ចប់), ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន០១គ្រាប់, ទូរស័ព្ទដៃចំនួន ០៤គ្រឿង និងជញ្ជីងអេឡិចត្រូនិកចំនួន ០២គ្រឿង, ទូរស័ព្ទដៃចំនួន១០គ្រឿង៕