កីឡាករ Haris Seferovic បានស៊ុតបាល់បញ្ចូលទីលឿនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ការប្រកួត Nations League ដើម្បីផ្តល់ឱ្យស្វីសយកឈ្នះព័រទុយហ្គាល់ក្នុងពូល A2 ក្នុងលទ្ធផល១ទល់០ នៅមុននាទីទី១។ខ្សែប្រយុទ្ធ Benfica រូបនេះបាននាំមុខក្រោយត្រឹមតែ៥៥វិនាទីក្នុងទីក្រុងហ្សឺណែវ ដើម្បីទទួលបានក្រុមម្ចាស់ផ្ទះក្នុងយុទ្ធនាការនេះ។
កីឡាករ Seferovic ក៏មានឱកាសមួយទៀតដែរនៅក្នុងតង់ទីពីរ ប៉ុន្តែត្រូវបានអ្នកចាំទីជួយសង្គ្រោះបាល់បាន។ ជាមួយគ្នានោះអ្នកចាំទីក្រុមស្វ៊ីសក៏បានជួយសង្គ្រោះពីបាល់២គ្រាប់ផងដែរពីការស៊ុតរបស់កីឡាករ DaniloPereira និង Bernardo Silva ។ការប្រកួតរបស់ក្រុមព័រទុយហ្គាល់គឺគ្មានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo លេងនោះទេ ដោយមិនបានបង្ហាញខ្លួនក្នុងបរាជ័យលើកដំបូងក្នុងពានរង្វាន់ National League នេះទេ។ ក្រុមព័រទុយហ្គាល់បានធ្លាក់ទៅលេខ២ក្នុងតារាងចំណាត់ថ្នាក់បន្ទាប់ពីការទទួលជ័យជម្នះរបស់អេស្ប៉ាញលើសាធារណរដ្ឋឆេក។ចំណែកក្រុមអេស្ប៉ាញវិញបានយកឈ្នះសាធារណរដ្ឋឆេកនៅកីឡដ្ឋាន La Rosaleda ក្នុងទីក្រុង Malaga ដើម្បីឡើងទៅឈរកំពូលតារាងក្នុងពូល A2នៃ Nations League ក្នុងលទ្ធផល២ទល់០។ខ្សែបម្រើ Carlos Soler របស់ Valencia បានស៊ុតបាល់បញ្ចូលទីពីការបញ្ជូនរបស់ Marco Asensio ដើម្បីបើកការស៊ុតបញ្ចូលទីគ្រាប់ទី១នៅនាទីទី២៤ មុនពេលកីឡាករបម្រុង Pablo Sarabia រកបានគ្រាប់បាល់ទី២ឲ្យក្រុមម្ចាស់ផ្ទះនៅនាទីទី៧៥។កីឡាករវ័យ៣០ឆ្នាំរូបនេះបានស៊ុតចូលពីចម្ងាយ បន្ទាប់ពីខ្សែបម្រើស្លាបរបស់ក្លិប Barcelona កីឡាករ Ferran Torres បានបញ្ជូនបាល់ឲ្យ។
ជ័យជំនះសម្រាប់ក្រុមរបស់លោក Luis Enrique បានធ្វើឱ្យអេស្ប៉ាញឡើងឈរលេខ១ក្នុងពូល A2 លើព័រទុយហ្គាល់១ពិន្ទុ។ សរុបក្នុងការប្រកួត៤ប្រកួតដូចគ្នានៅក្នុងពូល A2 អេស្ប៉ាញឈរលេខ១ មាន៨ពិន្ទុ (ឈ្នះ២ស្មើ២), ព័រទុយហ្គាល់ឈរលេខ២ មាន៧ពិន្ទុ (ឈ្នះ២ ស្មើ១ ចាញ់១), ឆេកឈរលេខ៣ មាន៤ (ឈ្នះ១ ស្មើ១ ចាញ់២) និងស្វ៊ីសឈរលេខ៤ មាន៣ពិន្ទុ (ឈ្នះ១ ចាញ់៣) ៕ (រូបភាព ៖ BBC Sport)