បោះឆ្នោតសភាបារាំង៖ ការប្រជែងគ្នារវាងសម្ព័ន្ធមិត្តទាំងពីរ

ចែករំលែក៖

រយៈពេល២ខែក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង បេក្ខភាពទាំងបីរូបដែលមានសំឡេងគាំទ្រខ្ពស់បន្តប្រកួតប្រជែងគ្នាក្នុងការបោះឆ្នោតសភា ។

ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បន្តប្រឈមមុខជាមួយគូប្រជែងចាស់គឺលោក Jean-Luc Mélenchon និង លោកស្រីMarine Le Pen ក្នុងការបោះឆ្នោតសភា អាណត្តិទី១៦ ។ ប៉ុន្តែការប្រកួតប្រជែងនាពេលនេះគឺរវាងសម្ព័ន្ធមិត្តគាំទ្រប្រធានាធិបតីម៉ាក្រុង និងគណបក្សប្រឆាំងរបស់លោក Jean-Luc Mélenchon។
លទ្ធផលបោះឆ្នោតជាបឋមក្នុងជុំទីមួយបង្ហញឱ្យឃើញថា គណបក្សសម្ព័ន្ធមិត្ត(NUPES) ដែលមានគណបក្សជាតិបារាំង គណបក្សសង្គម គណបក្សបៃតង និងគណបក្សសាធារណរដ្ឋបារាំង ទទួលបានការគាំទ្រប្រហាក់ប្រហែលនឹងគណបក្សបក្សសម្ព័ន្ធមិត្តរួមគ្នា (Ensemble!) គាំទ្រប្រធានាធិបតីម៉ាក្រុង។
តាមការវាយតម្លៃជាបឋមរបស់មជ្ឈមណ្ឌល Ipsos-Sopra Steria បានឱ្យដឹងថា សម្ព័ន្ធមិត្តទាំងពីរទទួលបានការគាំទ្រប្រហាក់ប្រហែលគ្នា ដោយសម្ព័ន្ធមិត្ត NUPES ទទួលបានការគាំទ្រ ២៥,៦% ចំណែកសម្ព័ន្ធមិត្តគាំទ្រប្រធានាធិបតីម៉ាក្រុងទទួលបានការគាំទ្រ ២៥,២%៕ ដោយ ធីរីណា

...

រូបថត​ :​ AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print