អ៊ុយក្រែនបង្ហាញក្តីបារម្ភពីការគាំទ្ររបស់ប្រទេសលោកខាងលិចថយចុះដោយសារសង្គ្រាមអូសបន្លាយ

ចែករំលែក៖

សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនជិតឈានចូលខែទី៥ហើយ ក្នុងពេលដែលប្រទេសនេះបង្ហាញក្តីបាម្ភយ៉ាងខ្លាំងពីការថយចុះការគាំទ្ររបស់ប្រទេសលោកខាងលិចក្នុងសង្គ្រាមទប់ទល់ជាមួយរុស្ស៊ី។

តំណាងរាស្ត្រមកពីគណបក្សប្រឆាំង លោក Lesia Vasylenko បានឱ្យដឹងថា ក្តីបារម្ភខាងលើរបស់អ៊ុយក្រែន បានបង្ហាញយ៉ាងច្បាស់ ពីសង្គ្រាមទប់ទល់ជាមួយរុស្ស៊ី កាន់តែចុះខ្សោយ ហើយទាហានជាច្រើនស្លាប់ និងខាតបង់សេដ្ឋកិច្ចជាច្រើន។ នោះជាការគំរាមកំហែង និងធ្វើឱ្យពលរដ្ឋមានអារម្មណ៍ហត់នឿយចំពោះសង្គ្រាមនេះ ។
អ៊ុយក្រែនបច្ចុប្បន្នអាស្រ័យទាំងស្រុងទៅលើជំនួយរបស់ប្រទេសលោកខាងលិច ទាំងជំនួយអាវុធនិងជំនួយមនុស្សធម៌ ។ រដ្ឋាភិបាលអ៊ុយក្រែនកំពុងតែ ស្វែងរកជំនួយដើម្បីអភិវឌ្ឍប្រទេសជាតិឡើងវិញ។
ក្នុងពេលនេះដែរ រុស្ស៊ីកំពុងតែឆ្ពោះទៅរកការគ្រប់គ្រងទីក្រុង Sievierodonetsk ក្នុងតំបន់ Donbass ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនេះដែរក្រុមមន្រ្តីអ៊ុយក្រែនបាននិយាយថា ទាហានរុស្ស៉ីបានបំផ្ទុះបំផ្លាញស្ពានឆ្លងកាត់ទន្លេមួយដែលតភ្ជាប់ ទីក្រុង Sievierodonetsk ទៅកាន់ទីក្រុងមួយផ្សេងទៀត ដែលនេះស្មើនឹងការកាត់ផ្តាច់ផ្លូវជម្លៀសខ្លួនសម្រាប់ប្រជាជនស៉ីវិល។
ទីក្រុង Sievierodonetsk បានក្លាយជាចំណុចកណ្តាលនៃការប្រយុទ្ធគ្នាដើម្បីគ្រប់គ្រងតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន។ បើតាមអភិបាលតំបន់ Luhansk លោក សឺហ៉ី ហ្គៃដៃ (Serhiy Gaidai) រហូតមកដល់ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ កងកម្លាំងអ៊ុយក្រែន និងរុស្ស៉ី នៅតែប្រយុទ្ធគ្នានៅតាមដងផ្លូវ ក្នុងទីក្រុងស៉ីវីយេរ៉ូដូណេត។ លោកបានបន្ថែមថា កងកម្លាំងរុស្ស៉ីដណ្តើមកាន់កាប់ទឹកដីភាគច្រើននៃទីក្រុងនេះ ប៉ុន្តែទាហានអ៊ុយក្រែននៅតែគ្រប់គ្រងតំបន់ឧស្សាហកម្ម និងរោងចក្រអាហ្សុត (Azot) ជាកន្លែងដែលជនស៉ីវិលប្រហែល ៥០០នាក់ ជ្រកកោននៅទីនោះ ហើយទាហានអ៊ុយក្រែនក៏កំពុងរកវិធីដើម្បីជម្លៀសពួកគេផងដែរ។ ប៉ុន្តែរុស្ស៉ីបានបំផ្លាញស្ពានឆ្លងកាត់ទន្លេ Siverskyi Donets ដែលតភ្ជាប់ទីក្រុងស៉ីវីយេរ៉ូដូណេត ជាមួយទីក្រុង (Lysychansk ដូច្នេះ មិនអាចជម្លៀសប្រជាជនស៉ីវិលតាមយានជំនិះបានទៀតទេ៕ ដោយធីរីណា

...

រូបថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print