កម្ពុជា​! កំណើនទំហំពាណិជ្ជកម្ម ឆ្លុះបញ្ចាំងឱ្យឃើញនូវអត្ថប្រយោជន៍នៃការបើកសេដ្ឋកិច្ចឡើងវិញ

ចែករំលែក៖

ភ្នំពេញ៖ លោក ប៉ែន សុវិជាតិ ​អ្នកនាំពាក្យ ​និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែង​ឱ្យដឹងនៅថ្ងៃចន្ទទី១៣​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា៖​ កំណើនទំហំពាណិជ្ជកម្ម បានឆ្លុះបញ្ចាំងឱ្យឃេីញនូវអត្ថប្រយោជន៍​នៃការបើក​សេដ្ឋកិច្ច​ឡើងវិញ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ របស់រាជរដ្ឋាភិបាល និង​ការបង្ហាញឱ្យឃើញនូវកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ​និងទីផ្សារអន្តរជាតិ កាន់តែមានភាពល្អប្រសើរ។

​លោក ប៉ែន សុវិជាតិ បានថ្លែងបន្តថា​៖ ​នៅក្នុង​កំឡុងនៃការរីករាលដាលខ្លាំង បន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩ បានផ្ទុះឡើង ​ការធ្វើពាណិជ្ជកម្មអន្តរជាតិ កម្ពុជា​នៅតែបន្តនាំចេញជាធម្មតា ​ដោយសារកម្ពុជា​នៅទទួល​បានការបញ្ជាទិញគឺគ្មានការ​ប្រែប្រួល​ទៅរកទីផ្សារថ្មី ​ដោយទីផ្សាររដែលធ្លាប់នាំចេញ ​បានបន្តធ្វើពាណិជ្ជកម្មជាធម្មតា ទោះបីនៅក្នុងវិបត្តិ​នោះ មានការ​រឹតបណ្តឹង ​និង​ការ​ធ្វើ​ចត្តាឡឺស័ក​ក៏ដោយ ។

លោកអ្នកនាំពាក្យ​ បានបញ្ជាក់ទៀតថា​ ចាប់ពីដើមឆ្នាំ២០២២​ រាជរដ្ឋាភិបាលប្រកាសបើកឡើងវិញ ទំហំ​ពាណិជ្ជកម្ម​មានការកើនឡើង ​ដែលការកើនឡើងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញ​នូវ​អត្ថប្រយោជន៍ នៃការបើក​សេដ្ឋកិច្ចឡើងវិញ ​ក្រោម​ការ​ខិតខំ​ប្រឹងប្រែងយកចិត្តទុក​ដាក់ជាទីបំផុត​របស់​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា ​និង​ការបង្ហាញឲ្យឃើញនូវកិច្ចសហប្រតិបត្តិការ លើការធ្វើពាណិជ្ជកម្ម​រវាងកម្ពុជា​ និង​ទីផ្សារអន្តរជាតិ ​កាន់តែមានភាពល្អប្រសើរ និងប្រព្រឹត្តទៅដោយរលូន។

គួរបញ្ជាក់ថា៖​ ជុំវិញការធ្វើពាណិជ្ជកម្ម រាជរដ្ឋាភិបាល​ ប៉ាន់ស្មានថា​ ក្នុងឆ្នាំ ២០២២នេះ ការ​នាំចេញ ​រំពឹងក្នុងរង្វង់ជាង ​២៣ ពាន់លានដុល្លារ ​ខណៈឆ្នាំ ២០២១ ​មានត្រឹមជាង ១៩ ពាន់​លានដុល្លារ។ ចំណែកការនាំចូលវិញ ​មានទំហំជិត ៣១​ ពាន់លានដុល្លារ​ កើនឡើងពីឆ្នាំ ២០២១ ដែក​មានត្រឹមជាង ៣០ ពាន់លានដុល្លារ៕

...

ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print