ខេត្តបាត់ដំបង÷បុរសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់ សង្ស័យជាករណីឃាតកម្ម ។ ហេតុការណ៍ខាងលើនេះ បណ្ដាលអោយមានការភ្ញាក់ផ្អើល វេលាម៉ោង១រសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុកាលពីពេលព្រលប់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២២ គេបាន ឃើញបុរសខាងលើ មកជួលផ្ទះសំណាក់យីហោផ្ការំចង់ស្ថិតភូមិបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង នៅបន្ទប់លេខ ៧៧៧៧ ស្នាក់នៅតែម្នាក់ឯង។ លុះម៉ោងប្រហែល ជា ១រសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២២ បុគ្គលិកផ្ទះសំណាក់បានទៅគោះ ទ្វាបន្ទប់ ព្រោះអស់ម៉ោងស្នាក់នៅ។ ពេលនោះ ស្រាប់តែឃើញ មានឈាមហូរចេញមកតាមទ្វា ដោយមានការសង្ស័យក៏បានចាក់ សោទ្វាចូលមើលស្រាប់តែឃើញបុរសខាង លើបានដេកស្លាប់ក្នុងថ្លុកឈាមដោយ មានស្នាមអារកផងដែរ។
លោកវរៈសេនីយ៍ឯកសុខ សារិន អធិការនគរបាលស្រុកបវេលបានឲ្យដឹងថាករណីខាងលើនេះមិនមែនជារឿងឃាតកម្មនោះទេគឺជាករណី ធ្វើអត្តឃាតដោយ និងសង្ស័យជាមនុស្សវិកលចរឹក ព្រោះពេលដែលសមត្ថកិច្ច ធ្វើកោសល្យវិច្ច័យ ប្រទះឃើញថ្នាំ សសៃប្រសាទ មួយកញ្ចប់ហើយបុរសខាងលើបានយកផ្លែឡាមអារកធ្វើអត្តឃាតបណ្ដាលឲ្យស្លាប់។
បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួច សពបុរសខាងលើ ត្រូវបានដឹកយកទៅដំកល់ ទុកនៅវត្តផ្ដាច់ព្រាត់ ដើម្បីស្រាវជ្រាវរកសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕